ពិសេសមែន! realme បានបង្កើតយុទ្ធនាការបង្ហាញក្តីស្រលាញ់ lovewin ព្រមទាំងមានប៉្រូម៉ូសិនពាក់កណ្តាលឆ្នាំជាមួយតម្លៃថ្មី និងកាដូចន្ថែមសម្រាប់realme C ស៊េរី ដើម្បីអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ

//s9.kh1.co/82/82ade82d1c36d45a0174d5bb31b2b258aa8b5153.jpg
បច្ចេកវិទ្យា

 ១៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដើម្បីអរគុណដល់អតិថិជន realme ដែលតែងតែគាំទ្រកន្លងទៅនេះ ក្រុមហ៊ុនមានប្រម៉ូសិនពាក់កណ្តាលឆ្នាំយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើស្មាតហ្វូនម៉ូឌែល C11, C12 និង C25S បូករួមកាដូបន្ថែម

ភ្នំពេញ៖ realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេបង្កើតភាពពេញនិយមសម្រាប់យុវវ័យ ហើយក៏ជាប្រេនស្មាតហ្វូនក្មែងខ្ចីមួយដែលទើបចូលក្នុងទីផ្សារប្រទេសកម្ពុជាជិត២ឆ្នាំប៉ណ្ណោះ ប៉ុន្តែ​ realme ពិតជាទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ទោះបីពួកគេត្រូវប្រឈមនឹងភាពលំបាកក៏ដោយ។ ដូច្នេះដើម្បីជាការតបស្នងចំពោះការគាំទ្រដ៏ច្រើននេះ realme បានបង្កើតកម្មវិធីប្រូម៉ូសិនពិសេសពាក់កណ្តាលឆ្នាំ2021 សម្រាប់អ្នកគាំទ្រដែលមានបំណងជាវ realme ស្មាតហ្វូន។ ដោយក្នុងម៉ូឌែលដែលមានក្នុងប្រូម៉ូសិនមាន realme C11, C12 និង C25S ដែលជាស្មាតហ្វូនពេញនិយមសម្រាប់យុវវ័យ។ តោះយើងមកមើលលក្ខណៈសម្បត្តិ ក៏ដូចជាការផ្តល់ជូនសម្រាប់ ស្មាតហ្វូន realme C11, C12 និង C25S ខាងក្រោមនេះ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
realme 
realme 

- realme C12​ ជាមួយតម្លៃ129$ ការផ្តល់ជូនកាដូរួមមាន៖ កាសខ្សែ សំបកការពារ និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ realme C12 កាន់ថ្មបានរហូតដល់ ៥៧ ​ ថ្ងៃ ជាមួយថាមពលថ្មធំ6000mAh ហើយវាមានអេក្រង់ដំណក់ទឹកទំហំ 6.5 អ៊ីញ​​ដែលមាន RAM 3GB និង​ memory 32GB អាចបន្ថែមMicroSD បានដល់ 256GB និងបន្ទះឈីប Helio G35 ជួយសម្រួលដល់ការកម្សាន្តកាន់តែរលូន។ ចំនែកការថតរូបបានច្បាស់ស្អាត ដែលមានកាមេរ៉ាក្រោយ ៣ គ្រាប់ 13MP កាមេរ៉ាមុខ AI 5MP ។

- realme C25S​ ជាមួយតម្លៃ189$ ការផ្តល់ជូនកាដូរួមមាន៖ កាសខ្សែ សំបកការពារ អាវយឺត និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ realme C25S​ កាន់ថ្មបានរហូតដល់ ៥១​ ថ្ងៃ ជាមួយថាមពលថ្មធំ6000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន18W ហើយវាមានអេក្រង់ដំណក់ទឹកទំហំ 6.5 អ៊ីញ​​ដែលមាន RAM 4GB និង​ memory 64GB អាចបន្ថែមMicroSD បានដល់ 256GB និងបន្ទះឈីប Gaming Helio G85 ជួយសម្រួលដល់ការកម្សាន្តកាន់តែរលូន។ ចំនែកការថតរូបបានច្បាស់ស្អាត ដែលមានកាមេរ៉ាក្រោយ 3គ្រាប់ 48MP កាមេរ៉ាមុខ AI 8MP ។

 - realme C11 ជាមួយតម្លៃថ្មី109$ (តម្លៃចាស់ 119$) ការផ្តល់ជូនកាដូរួមមាន៖ សំបកការពារ និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ សាកសមបំផុតសម្រាប់់ការកម្សាន្ត វាមានអេក្រង់ទំហំធំ 6.5 អ៊ីញ បំពាក់បន្ទះឈីប Helio G35 ដែលមាន RAM 2GB និង​ memory 32GB កាមេរ៉ាភ្លោះ AI 2គ្រាប់ 13MP កាមេរ៉ាមុខ AI 5MP និងថាមពលថ្មធំ5000mAh​ ។

realme 
realme 
realme 
realme 

កាលពីពេលថ្មីៗកន្លងទៅនេះ realme ក៏បានបង្កើតយុទ្ធានាការណ៍ #LOVEWIN  ដែលផ្តល់រង្វាន់ជាច្រើនសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ដោយគ្រាន់តែធ្វើការចែករំលែកនូវរូបថតនៃពេលវេលាល្អៗណាមួយរបស់ពួកគេ ដើម្បីអាចយកវាមកបំពេញក្នុងបេះដូងនៃ realme។ មិនតែប៉ណ្ណោះ អ្នកគាំទ្រក៏ទទួលបានការឈ្នះរង្វាន់ផងដែរ។ realme តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះអ្នកគាំទ្រ ព្រមទាំងខិតខំនាំយកបច្ចេកវិទ្យាចុងក្រោយថ្មីៗបន្ថែម មកជូនអ្នកគាំទ្របន្ថែមទៀតជាមួយតម្លៃសមរម្យ។

ជាចុងក្រោយគួររំលឹកផងដែរថាប្រូម៉ូសិន realme C11 ជាមួយតម្លៃថ្មី 109 ដុល្លារ រហូតដល់អស់ពីស្តុក។ចំណែក កាដូបន្ថែមសម្រាប់ realme C12 និង realme C25S ចាប់ពីថ្ងៃទី ១៧ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២១នេះតែប៉ណ្ណោះ៕ ប្រញ៉ាប់រួសរ៉ាន់ឡើង ចំនួនមានកំណត់

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T