អុញ! គ្រាន់តែដឹងថាកូនកំលោះភ្នែកមីញ៉ូបខ្លាំងភ្លាម ស្រាប់តែកូនក្រមុំលុបចោលពិធីមង្គលការភ្លាមតែម្ដង

//s9.kh1.co/ca/ca3a238e5fa0049bbe4db54fb20decd3f29e3d95.jpg
សង្គម

 ១៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កូនក្រមុំ ឲ្យកូនកំលោះអានកាសែត ដោយដោះវ៉ែនតាចេញ នៅថ្ងៃមង្គលការ។

ឥណ្ឌា៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងនៅក្នុងទីក្រុង Auraiya នៃប្រទេសឥណ្ឌា ដែលកូនក្រមុំសម្រេចចិត្តលុបចោលពិធីមង្គលការភ្លាមៗ ដោយសារតែកូនកំលោះមីញ៉ូបភ្នែកខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូង ក្រុមគ្រួសារខាងកូនក្រមុំ និងកូនក្រមុំផ្ទាល់ បានដឹងថាកូនកំលោះពាក់វ៉ែនតាគ្រាន់ជាស្ទាយ៍មួយប៉ុណ្ណោះ តែនៅថ្ងៃពិធីមង្គលការ ក៏មានអារម្មណ៍ឆ្ងល់ថា ហេតុអ្វីបានជាពាក់ទៀតនៅថ្ងៃពិសេស ចឹងហើយក៏ធ្វើតេស្តសាកល្បងឲ្យកូនកំលោះអានកាសែត ដោយមិនឲ្យពាក់វ៉ែនតាឡើយ ដែលធ្វើឲ្យកូនកំលោះមិនអាចមើលឃើញ និងអានអក្សរបានទេ។ ឃើញដូច្នេះ កូនក្រមុំព្រមទាំងក្រុមគ្រួសារ បានឯកច្ឆន្ទមិនព្រមបន្ដពិធីទៀតទេ ព្រោះតែកូនកំលោះខ្សោយភ្នែកខ្លាំងដល់ថ្នាក់មើលអ្វីមិនឃើញ។

យ៉ាងណាមិញ បញ្ហាមិនបានបញ្ចប់ត្រឹមនេះទេ ដែលខាងគ្រួសារកូនក្រមុំ បានទាមទារថ្លៃបណ្ដាការ រួមទាំងម៉ូតូ និងប្រាក់ថ្លៃចាយវាយសម្រាប់រៀបចំពិធីពីខាងកូនកំលោះវិញផងដែរ។ តែខាងកូនកំលោះមិនព្រមឡើយ រហូតដល់ដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្ដិ៍ប៉ូលិសក្នុងតំបន់ឲ្យជួយដោះស្រាយឲ្យ។ ហើយរឿងរ៉ាវទៅជាយ៉ាងណាទៀត គេមិនទាន់ដឹងនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនក្រមុំ
កូនក្រមុំ
កូនកំលោះ
កូនកំលោះ
កូនកំលោះ
កូនកំលោះ

ប្រភព: see.news / india.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T