អាមេរិកចង់ដាក់ប្រព័ន្ធរ៉ាដា នៅចក្រភពអង់គ្លេស ដើម្បីតាមដានអង្គផ្សេងៗ ក្នុងលំហអវកាស

//s9.kh1.co/84/845f03985578e6b51670fa6795b97f8fc92839cf.jpg
បច្ចេកវិទ្យា

 ១៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វាកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការកកស្ទះការប្រកួតប្រជែង នៅក្នុងទីអវកាស។

បរទេស៖ សហរដ្ឋអាមេរិកចង់រកទីតាំងដាក់ប្រព័ន្ធរ៉ាដាថ្មីដ៏ធំមួយ នៅក្នុងចក្រភពអង់គ្លេស ដើម្បីតាមដានអង្គនានា នៅក្នុងទីអវកាស។ កងទ័ពអាកាសអាមេរិកកំពុងអភិវឌ្ឍប្រព័ន្ធសកល ដើម្បីកំណត់គោលដៅដែលមានសក្ដានុពល រហូតដល់ចម្ងាយ៣៦,០០០គីឡូម៉ែត្រ ក្នុងតំបន់នៃទីអវកាសដ៏ជ្រៅ ដែលផ្កាយរណបយោធាជាច្រើនត្រូវបានដាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំបន់កន្លែងផ្សេងទៀតអាចនឹងរួមបញ្ចូលរដ្ឋតិចសាស់ និងប្រទេសអូស្ត្រាលី។ ក្រសួងការពារជាតិបាននិយាយថា សមត្ថភាពរ៉ាដាថ្មីមានសក្ដានុពលក្នុងការធ្វើឲ្យទីអវកាសមានសុវត្ថិភាព និងសន្តិសុខជាងមុន។ វាកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការកកស្ទះការប្រកួតប្រជែង នៅក្នុងទីអវកាស។ ទាំងសហរដ្ឋអាមេរិកនិងអង់គ្លេសបានចោទប្រកាន់រុស្ស៊ីនិងចិន ពីការអភិវឌ្ឍអាវុធដែលអាចប្រើ ដើម្បីយកផ្កាយរណបចេញ។

កាលពីឆ្នាំមុន ផ្កាយរណ​បថ្មីជាង១,០០០ ត្រូវបានបាញ់បង្ហោះទៅក្នុងទីអវកាស រួមទាំងចំនួន១០ដោយយោធាអាមេរិកផងដែរ។ ផែនការដើម្បីអភិវឌ្ឍប្រព័ន្ធ DARC (Deep Space Advanced Radar Capability) កំពុងត្រូវបានបង្កើតនៅមជ្ឈមណ្ឌល US Space and Missile Systems Center។ ថាសរ៉ាដានីមួយៗនឹងមានមុខកាត់១៥ម៉ែត្រ៕

រូបតំណាង
រូបតំណាង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T