សូមប្រយ័ត្នគ្រប់ទីកន្លែង! ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន១៥៥នាក់​ និងស្លាប់ចំនួន៦នាក់

//s9.kh1.co/12/120789f06a51b07f813d367743f32842a37dcffc.jpg
សង្គម

 ១៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បារម្ភណាស់! រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី មានចំនួនសរុប ១៥៥នាក់​ និងស្លាប់មានចំនួន ០៦នាក់ ។

ព្រៃវែង៖ ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី មានចំនួនសរុប ១៥៥នាក់​ និងស្លាប់មានចំនួន ០៦នាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃទី១៨ ខែកក្កដា ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១៥៥នាក់​ ក្រៅពីនេះមានអ្នកជាសះស្បើយចំនួន ១១៦នាក់ និងស្លាប់ចំនួន ៦នាក់ ។

១. ក្រុងព្រៃវែង ចំនួន ​១៣នាក់
២. ស្រុកកំចាយមារ ចំនួន ​៥៤នាក់
៣ .ស្រុកព្រះសេ្ដច ចំនួន ​៤១នាក់
៤. ស្រុកពាមរក៍ ចំនួន​ ១៣នាក់
៥. ស្រុកកញ្ច្រៀច ចំនួន​ ៨នាក់
៦. ស្រុកមេសាង ចំនួន ៦នាក់
៧. ស្រុកពាមជរ ចំនួន ៥នាក់
៨. ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៩. ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១០. ស្រុកពារាំង ចំនួន ៣នាក់
១១. ស្រុកពោធិ៍រៀង ចំនួន ២នាក់
១២. ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១៣. មកពីរាជធានីភ្នំពេញ ចំនួន ១នាក់

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

៣ការពារ

ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ

កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
កុំប៉ះពាល់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T