ច្បាស់ៗចឹងមក! ប្រធានក្លិប Inter ថាចង់បានកីឡាកររបស់ Man UTD និង Arsenal ពីរនាក់នេះ

//s9.kh1.co/dc/dcab248f0419fa1e5a0e13fbdcd8441bb0afe563.jpeg
កីទ្បា

 ១៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Marotta ថា Inter Milan ចាប់អារម្មណ៍ Bellerin និង Telles

អ៊ីតាលី៖ លោក Beppe Marotta ដែលជាប្រធានក្លិប Inter Milan បានបង្ហើបឲ្យដឹងថាក្លិបកំពុងចាប់អារម្មណ៍ទិញយកខ្សែការពារពីររូបគឺ Alex Telles របស់ Manchester United និង Hector Bellerin របស់ក្លិប Arsenal ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles
ខ្សែការពារ Hector Bellerin 
ខ្សែការពារ Hector Bellerin 

ការចាកចេញរបស់ខ្សែការពារ Achraf Hakimi ទៅ PSG បានធ្វើឲ្យ Inter Milan ចាំបាច់ត្រូវសម្លឹងរកខ្សែការពារថ្មីមកជំនួសតំណែងគេហើយអ្នកទាំងពីរនោះគឺ Bellerin និង Telles ដែលសុទ្ធតែលេងនៅក្របខណ្ឌ Premier League ទាំងអស់។

ខ្សែការពារ Hector Bellerin និង Alex Telles
ខ្សែការពារ Hector Bellerin និង Alex Telles

លោក Marotta បានថ្លែងប្រាប់ Sky Italia ថា៖

Bellerin គឺជាកីឡាករដែលសារព័ត៌មានអ្នកធ្លាប់និយាយដល់ ដែលនោះជាកីឡាករដែលពួកយើងចាប់អារម្មណ៍តែខ្ញុំមិននិយាយអ្វីច្រើនទេព្រោះគេមិនមែនជាកីឡាកររបស់យើង។ សម្រាប់ Telles ពួកយើងកំពុងថ្លឹងថ្លែងពីស្ថានការណ៍។

លោក Beppe Marotta
លោក Beppe Marotta
លោក Beppe Marotta

Hector Bellerin បានចំណាយពេល១០ឆ្នាំលេងនៅទឹកដី Emirtaes បន្ទាប់ពីចាកចេញពី Barcelona ដោយ Arsenal ត្រូវបានគេរាយការណ៍ថាព្យាយាមលក់គេចេញដែរ ខណៈកុងត្រារបស់គេនឹងអស់សុពុលភាពនៅឆ្នាំ២០១៣ដោយកន្លងមក Inter Milan,PSG និង Barcelona ចាប់អារម្មណ៍ចង់បានគេ។

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

ខណៈដែល Alex Telles ផ្ទេរពី Porto មក Manchester United កាលឆ្នាំ២០២០ដោយជាជម្រើសបម្រុងសម្រាប់ខ្សែការពារ Luke Shaw ប៉ុន្តែ Telles ធ្លាប់បង្ហើបថានៅចង់ស្នាក់នៅទឹកដី Old Trafford៕

ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T