រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៥៩ករណី នាំចូលពីប្រទេសថៃ

//s9.kh1.co/da/dac3d117fca3aa66d0595f7f7ff98ecc6ab87e97.jpg
សង្គម

 ១៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខេត្តឧត្ដរមានជ័យ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់២.៧៧៦ ករណី ខណៈរកឃើញថ្មី៧៤ ករណី (១៥ករណី សហគមន៍ និង៥៩ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន១៣ នាក់ បន្ថែមទៀត

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានជូនដំណឹងថា នៅថ្ងៃអាទិត្យ ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ​​ចំនួន ៧៤ករណី ក្នុងនោះ ១៥ករណី សហគមន៍ និង៥៩ ករណីនាំចូលពីប្រទេសថៃ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតមកទល់ពេលនេះ ខេត្តឧត្តរមានជ័យ​ មានអ្នកជំងឺកូវីដ១៩ ចំនួន ២,៧៧៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២,៥៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៩១ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥២៨នាក់ កំពុងសម្រាកព្យាបាលចំនួន ២,២៤២នាក់ និងស្លាប់ចំនួន ០៦នាក់៕

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស

ប្រភព៖ រដ្ឋបាលឧត្តរមានជ័យ

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T