អីយ៉ាស់! ជម្រើសជាតិអង់គ្លេសរូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City ហើយ

//s9.kh1.co/ed/ed1e0a9407a2d22b3d5153eaaa6c2f5f70ae2206.jpeg
កីទ្បា

 ១៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Grealish ព្រមព្រៀងផ្ទេរមក Man City ហើយ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ពី The Ahletic គឺ ខ្សែបម្រើ Jack Grealish បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរមកក្លិប Manchester City ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ក្លិប Aston Villa ក៏ត្រូវបានគេរាយការណ៍ថាបានទទួលយកសំណើរបស់ Manchester City ដែរខណៈដែលកាលពីខែមុនគឺ មានព័ត៌មានជាច្រើនបានចុះផ្សាយថា Grealish នឹងក្លាយជាកីឡាកររបស់ Man City ក្រោយព្រឹត្តិការណ៍ Euro 2020 ចប់សព្វគ្រប់។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

Man City បានដាក់សំណើទឹកប្រាក់ចំនួន៨៨លានផោន(ស្មើនឹងប្រមាណ ១២១លានដុល្លារ) សម្រាប់ទិញយក Grealish ពី Aston Villa ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

សារព័ត៌មានបានបង្ហើបថាការចរចាបញ្ចប់ដោយជោគជ័យ ហើយ ប្រធានក្រុម Aston Villa រូបនេះនឹងផ្ទេរមកទឹកដី Etihad បន្ទាប់ពីចូលលេងបាន២១៣ប្រកួតជាមួយក្លិប Aston Villa ដោយរកបាន៧៥គ្រាប់។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

គួរបញ្ជាក់ផងដែរងា Jack Grealish ក៏ត្រូវបានលោកគ្រូបង្វឹក Gareth Southgate កោះហៅឲ្យចូលលេងនៅជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ Euro 2020 កន្លងទៅនេះដែរដោយគេបានរួមចំណែកជួយឲ្យក្លិបស្រវាបានតំណែងជាជើងឯករងទៀតផង៕

ខ្សែបម្រើ Jack Grealish នៅជម្រើសជាតិអង់គ្លេស
ខ្សែបម្រើ Jack Grealish នៅជម្រើសជាតិអង់គ្លេស

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T