អុញ! ជាកីឡាករ Man UTD មែនតែ Bruno ទៅហ្វឹកហាត់មុនបើករដូវកាលជាមួយក្លិបមួយនេះទៅវិញ

//s9.kh1.co/cc/cc4157766102f2f004ed8ffbf2835282faf633ec.jpeg
កីទ្បា

 ១៩-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bruno មកហ្វឹកហាត់ជាមួយក្លិប Boavista

ព័រទុយកាល់៖ ខ្សែបម្រើ Bruno Fernandes ដែលជាតារាឆ្នើមប្រចាំក្លិបបិសាចក្រហម Manchester Unitecd ត្រូវបានគេប្រទះឃើញថាបានចូលហ្វឹកហាត់មុនបើករដូវកាលជាមួយក្លិប Boavista ដែលជាអតីតក្លិបបាល់ទាត់ដែលគេធ្លាប់លេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes  មកហ្វឹកហាត់នៅBoavista 
ខ្សែបម្រើ Bruno Fernandes  មកហ្វឹកហាត់នៅBoavista 

បន្ទាប់ពីលេងក្នុងក្រុមជម្រើសជាតិព័រទុយកាល់ក្នុងព្រឹត្តិការណ៍ Euro 2020 ដោយមិនបានស៊ុតបញ្ចូលទីឬបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត រួចមក Fernandes ទំនងជាមិនទៅកម្សាន្តលំហែនៅឯណានោះឡើយ តែផ្ទុយទៅវិញ គេបានខិតខំហ្វឹកហាត់ត្រៀមបើករដូវកាលវិញ។

ខ្សែបម្រើ Bruno Fernandes  មកហ្វឹកហាត់នៅBoavista 
ខ្សែបម្រើ Bruno Fernandes មកហ្វឹកហាត់នៅBoavista 

លោកគ្រូបង្វឹក Ole Gunnar Solskjaer បានអនុញ្ញាតឲ្យខ្សែបម្រើរូបនេះសម្រាកវិស្សមកាលរាងយូរជាងកីឡាករដទៃដោយសារតែគេជាប់ភារកិច្ចលេងនៅជម្រើសជាតិទើបកីឡាករវ័យ២៦ឆ្នាំរូបនេះឆក់ឱកាសមកហ្វឹកហាត់ជាមួយក្លិប Boavista តែម្ដង។

ខ្សែបម្រើ Bruno Fernandes មកហ្វឹកហាត់នៅBoavista 
ខ្សែបម្រើ Bruno Fernandes មកហ្វឹកហាត់នៅBoavista 

Fernandes ធ្លាប់លេងឲ្យក្លិបនេះពីឆ្នាំ ២០០៤ ដល់ ២០១២ ដោយក្លិប Boavista បានបង្ហោះវីដេអូមួយក្នុងបណ្ដាញសង្គម Instagram ថា៖

គ្មានក្ដីស្រឡាញ់ណាល្អជាងក្ដីស្រឡាញ់លើកដំបូងទេ @brunofernandes.10 បានមកហ្វឹកហាត់នៅ Bessa ។ @ManchesterUnited កុំបារម្ភអី គេនឹងទៅដល់ទីនោះដោយលេងបានល្អជាងនេះទៅទៀត៕

ក្លិប Boavista 
ខ្សែបម្រើ Bruno Fernandes មកហ្វឹកហាត់នៅBoavista 
ខ្សែបម្រើ Bruno Fernandes មកហ្វឹកហាត់នៅBoavista 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T