តើតារានិករនីមួយៗ មានការរំជួលចិត្តខ្លាំងកម្រិតណា?

//s9.kh1.co/70/70a47bc6357ae8f275af59632c42d9c0dabb1de8.jpeg
យុវវ័យ

 ២០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អារម្មណ៍មនុស្សម្នាក់ៗពិតជាសំខាន់ណាស់! មកដឹងពីកម្រិតនៃការរំជួលចិត្ត របស់តារានិករនីមួយៗទាំងអស់គ្នា!

យល់ដឹង៖ ការរស់នៅក្នុងជីវិតដោយគ្មានអារម្មណ៍ ចំពោះអ្វីៗទាំងអស់ គឺពិតជាមិនមែនជាការរស់នៅ នៃជីវិតមួយទេ។ អារម្មណ៍របស់យើងម្នាក់ៗ តែងធ្វើឱ្យយើងដឹងពីអ្វី ដែលជាខ្លួនឯង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានរឿងជាច្រើនដែលជះឥទ្ធិពលដល់ របៀបនៃការគិតរបស់យើង ប៉ុន្តែធាតុសំខាន់តែងតែជាអារម្មណ៍ដែលមាននៅក្នុងចិត្តរបស់យើងជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះយើងនឹងបង្ហាញអ្នកថា តើមនុស្សយើងម្នាក់ៗ មានការរំជួលចិត្តខ្លាំងកម្រិតណា ដោយផ្អែកលើតារានិករទាំង ១២ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកមានគំនិតច្បាស់លាស់នូវអ្វីដែលអ្នកចង់បាន​ ហើយក្នុងករណីណាក៏ដោយ អ្នកនឹងដោះស្រាយនូវអ្វីដែលអ្នកមិនមានបំណងចង់ធ្វើ ដោយវាគ្រាន់តែដើម្បីទាក់ទាញចិត្តអ្នកដទៃ។ អ្នករស់នៅក្នុងជីវិតមួយ ដែលមិនខ្ជះខ្ជាយពេលវេលា ដែលមានន័យថា អ្នកនឹងមិនទុកពេលវេលាអត់ប្រយោជន៍ទេ អ្នកតែងធ្វើអ្វីដើម្បីបេះដូងចង់បានពិតប្រាកដ ហើយអ្នកមិនខ្វល់ថារឿងនោះ នឹងនាំឱ្យមានភាពល្វីងជូរចត់ទេ ព្រោះអ្នកត្រៀមខ្លួនដើម្បីចាំដោះស្រាយវាជានិច្ច។

អ្នកធ្វើរឿងរបស់អ្នក ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបានទេ។

♉️ Taurus (Apr 20 – May 20)

អ្នកមានជញ្ជាំងខ្លះ ដែលបានបង្កើតឡើងនៅជុំវិញខ្លួនអ្នក ហើយអ្នកមានហេតុផលច្បាស់លាស់សម្រាប់វា។ អ្នកមិនចង់អោយអ្នកណាម្នាក់ ចូលមកក្នុងជីវិតរបស់អ្នក និងធ្វើឲ្យការជឿទុកចិត្តអ្នក ចុះខ្សោយនោះទេ ព្រោះអ្នកដឹងថាអ្នកពូកែខាងជឿទុកចិត្តអ្នកដទៃណាស់។

មានរឿងជាច្រើនដែលអ្នក ត្រូវធ្វើការវិនិច្ឆ័យ នៅពេលអ្នកជួបនរណាម្នាក់ ដើម្បីប្រាកដក្នុងចិត្តអំពីការអនុញ្ញាតឲ្យពួកគេចូលក្នុងជីវិត។

♊️ Gemini (May 21 – Jun 20)

អ្នកតែងតែមានកូនចិត្តមួយ ដែលតែងតែប្រាប់អ្នកមិនឲ្យជឿទុកចិត្តលើអ្នកដទៃពេក និងមិនអនុញ្ញាតឱ្យអ្នកផ្សេងទៀតចូលមកគ្រប់គ្រងអ្នកឡើយ។ អ្នកមិនចូលចិត្តមនុស្សដែលធ្វើឲ្យមនុស្សផ្សេងទៀតសោកសៅ ជាមួយនឹងភាពសោកសៅរបស់ពួកគេឡើយ ហើយវាជាមូលហេតុដែលអ្នកតែងតែឃ្លាតឆ្ងាយ ពីមនុស្សបែបនោះ ហើយបើទោះបីជាពួកគេចង់គ្រប់គ្រងអ្នក ឬដើម្បីទៅជិតអ្នកក៏ដោយ អ្នកត្រូវប្រាកដថា អ្នកមិនអនុញ្ញាតឲ្យពួកគេចូលមកក្នុងជីវិតអ្នកឡើយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

និយាយតាមត្រង់ទៅអ្នកចង់បាន 'សេចក្ដីស្រលាញ់' ពីអ្នកដទៃណាស់ ហើយនោះក៏ជាមូលហេតុដែលធ្វើឲ្យអ្នកពិតជាមានការរំជួលចិត្តណាស់។ អ្នកធ្លាប់មានការសោកស្ដាយ និងការក្បត់ ពីអតីតកាលរបស់អ្នក ប៉ុន្តែវាមិនបានផ្លាស់ប្តូរជីវិតអ្នកទេ ពីព្រោះអ្នកតែងក្រលេកមើលពិភពលោកខាងក្រៅ ដោយភាពវិជ្ជមាន។ អ្នកបានប្រកាន់ខ្ជាប់នូវអ្វីគ្រប់យ៉ាង ហើយអ្នកក៏មិនដែលគិតពី ការលះបង់វាដែរ។ នេះធ្វើឱ្យអ្នកមានអារម្មណ៍រំជើបរំជួល ហើយក៏ងាយនឹងរងគ្រោះផងដែរ និងតែងជ្រើសរើសខ្លួនឯងជានិច្ច បន្ទាប់ពីអ្នកដួល។

♌️ Leo (Jul 23 – Aug 22)

អ្នកចង់បានអ្វីដែលល្អបំផុតសម្រាប់ពិភពលោក ហើយអ្នកត្រូវប្រាកដថា អ្នកនឹងខិតខំធ្វើអ្វីមួយ ដែលអ្នកចង់បានដើម្បីធ្វើឱ្យរឿងនោះកើតឡើង។

អ្នកចូលចិត្តបរិច្ចាគ ជួយ និងបង្កើតសកម្មភាពជាមួយនឹងមនុស្សគ្រប់គ្នា សម្រាប់អ្នកដែលត្រូវការជំនួយ និងការគាំទ្ររបស់អ្នក ហើយអ្នកមិនធ្វើបែបនេះ គ្រាន់តែធ្វើឱ្យមនុស្សចាប់អារម្មណ៍ប៉ុណ្ណោះទេ។ 

♍️ Virgo (Aug 23 – Sep 22)

Virgo តែងតែដឹងថាជីវិត គឺទាក់ទងនឹងមានរឿងអ្វីៗទាំងអស់ដែលកើតឡើងចំពោះយើង ដែលមានន័យថា អ្នកតែងតែអាចទុកចិត្តលើនរណាម្នាក់ និងបង្ហាញពីផលប៉ះពាល់ធំៗ ដែលបង្កើតឡើងពីរឿងតូចតាច។ 

អ្នកមិនមានការព្រួយបារម្ភអំពីការបញ្ចប់អ្វីមួយទេ តែអ្នកកាន់តែព្រួយបារម្ភអំពីការសប្បាយខ្លាំងពេក ដែលធ្វើឲ្យទទួលបានផលមិនល្អ នៅពេលបញ្ចប់ដោយត្រូវចំណាយពេលវេលាច្រើន និងធ្វើឱ្យប្រាកដថាអ្នកសប្បាយចិត្ត នឹងអ្វីដែលអ្នកកំពុងតែធ្វើ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

សុភមង្គលគឺជាជម្រើសដែល Libra នឹងធ្វើជារៀងរាល់ថ្ងៃ ពីព្រោះពួកគេដឹងថា ប្រសិនបើពួកគេមិនផ្តោតអារម្មណ៍​ លើសុភមង្គលរបស់ពួកគេទេ គឺគ្មាននរណាម្នាក់អាចធ្វើបាន និងធ្វើឲ្យអ្នកទុកចិត្តបានងាយនោះទេ។ សូម្បីតែពេលដែលអ្នកកំពុងមានការក្រៀមក្រំក៏ដោយ អ្នកនឹងរក្សាទឹកមុខរីករាយរហូតដល់អ្នក មានអារម្មណ៍ថាមិនអី ក្នុងការបញ្ចេញវាមកក្រៅ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកដឹងពីតម្លៃរបស់ខ្លួនអ្នកច្បាស់ ហើយអ្នកនឹងមិនធ្វើឱ្យខ្លួនឯងធ្លាក់ចុះ តាមវិធីណាមួយឡើយ។ អ្នកដឹងពីអ្វីដែលអ្នកចង់ធ្វើ និងកំពុងធ្វើ ហើយមិនចំណាយពេលច្រើន ជាលើកទីពីរសម្រាប់ការទាយទុកមុន នៃជីវិតខ្លួនឯងនោះទេ ពីព្រោះអ្នកប្រាកដណាស់ថា អ្នកគឺត្រឹមត្រូវគ្រប់បែបយ៉ាងហើយ។

♐️ Sagittarius (Nov 22 – Dec 21)

ការនៅក្នុងហ្វូងមនុស្សជាច្រើន មិនមែនជារឿងរបស់អ្នកទេ។ អ្នកមិនងាយនឹងមានការប្រឆាំង ចំពោះមនុស្សដែលប្រឆាំងច្រើននោះទេ ទោះបីជាតែងតែមានមនុស្សដែលវិនិច្ឆ័យអ្នក ពីពេលមួយទៅពេលមួយ។ អ្នកមិនអីទេ ជាមួយនឹងការវិនិច្ឆ័យពីមនុស្សទាំងនោះ ពីព្រោះអ្នកតែងតែធ្វើអ្វីដែលជាខ្លួនឯង ហើយមិនងាយនឹងលះបង់នូវអ្វីៗទាំងអស់ដោយងាយទេ។ 

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នៅលើភពផែនដីយើងនេះ ពេលវេលាពិតជាដើរលឿន និងដើរទៅមុខជារៀងរាល់ថ្ងៃហើយ Capricorn តែងតែធ្វើឱ្យប្រាកដថា ជីវិតដែលរស់នៅគឺមិនមានបញ្ហាអ្វីទេ។ អ្នកមានអ្វីដែលត្រូវធ្វើ មានអាហារបរិភោគ និងកន្លែងដែលត្រូវទៅជាច្រើនក្នុងជីវិត។ អ្នកគិតថារាល់ថ្ងៃថាជាឱកាសថ្មីក្នុងការរស់នៅ ហើយរស់នៅឲ្យដូចជា ថ្ងៃចុងក្រោយរបស់ជីវិតអ្នក។ វិធីសាស្រ្តនេះ អនុញ្ញាតឲ្យអ្នកស្វែងរកសុភមង្គលបានជារៀងរាល់ថ្ងៃ។

♒️ Aquarius (Jan 20 – Feb 18)

ច្បាប់នៅក្នុងជីវិតអ្នក គឺថាអ្នកនឹងធ្វើអ្វីៗតាមបេះដូងរបស់អ្នកជានិច្ច និងធ្វើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្តបំផុត ហើយនោះប្រាកដជាវិធីល្អក្នុងការរស់នៅ។ អ្នកដឹងថាអ្នកមិនជំពាក់នរណាម្នាក់ឡើយ ដូច្នេះអ្នកពិតជាមិនការខ្មាស់អៀនឡើយ ពីការធ្វើអ្វី ដែលមនុស្សផ្សេងទៀត ស្នើសុំមិនឲ្យអ្នកធ្វើ។ វាជាជីវិតរបស់អ្នក ហើយអ្នកនឹងរស់នៅតាមវិធីរបស់អ្នក មិនថាមនុស្សផ្សេងទៀតនិយាយយ៉ាងណាក៏ដោយ។

♓️ Pisces (Feb 19 – Mar 20)

អ្នកចូលចិត្តដោះលែងរឿងរ៉ាវ ដែលមិនគួរទុកទាំងនោះ ចោល ព្រោះអ្នកដឹងថាការកាន់ខ្ជាប់នូវអ្វីៗច្រើន មិនដែលធ្វើឱ្យអ្នកណាម្នាក់សប្បាយចិត្តឡើយ។ អ្នកនឹងដោះស្រាយរឿងរ៉ាវជាច្រើនជាមួយមនុស្សគ្រប់គ្នា ដែលមានបញ្ហាជាមួយ ជាជាងការធ្វើអំពើអសកម្ម ដែលទទួលយកតែ ការចងគំនុំនាំមកជាមួយ។ ការបោះបង់ចោលការឈឺចាប់ គឺជាជំហានដំបូងដែលឆ្ពោះទៅរកសុភមង្គល ហើយគ្មាននរណាម្នាក់ដឹងពីវា ជាងអ្នកទៀតទេ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T