មើលមិនចង់ស្គាល់ មាស សុខសោភា ទម្លាយរូបខ្លួនកាលទៅលេងប្រាសាទអង្គរវត្តតាំងពីជាង១០ឆ្នាំមុន

//s9.kh1.co/f2/f2481cb525f37c84f6425c6eff33aef6878834f3.png
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មាស សុខសោភា តែងតែបង្ហោះរូបថ្មីៗជាបន្តបន្ទាប់ ថ្ងៃនេះនឹកឃើញអី ទម្លាយរូបខ្លួនឯងឈរថតនៅប្រាសាទអង្គរវត្តស្លៀកឈុតក្រហមឆេះ មហាជនមើលមិនចង់ស្គាល់។

ភ្នំពេញ៖ មាស​ សុខសោភា គឺជាតារាចម្រៀងខ្មែរមួយរូបដែលមានទឹកដមសំនៀងស្រទន់ អាចច្រៀងបានគ្រប់បទគ្រប់ចង្វាក់ នាងគឺជាសិល្បករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ មានមហាជនគាំទ្រទូទាំងប្រទេស។ ជាពិសេសតាំងពីចូលសិល្បៈមក ប្រជាប្រិយរបស់ សោភា កាន់តែកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មាស​ សុខសោភា
មាស​ សុខសោភា

មាស សុខសោភា មិនត្រឹមតែមានសំនៀងពិរោះនោះទេ សម្រស់របស់នាងគឺស្រស់ស្អាតតាមបែបធម្មជាតិទៀតផង ទោះបច្ចុប្បន្នមានអាយុខ្ទង់៣០ក៏ពិតមែន ប៉ុន្ដែ​ សោភាព នៅតែក្មេងជាងវ័យ ទោះស្លៀកសម្លៀកបំពាក់អ្វីក៏លេចធ្លោរគ្រប់ពេល។ 

មាស​ សុខសោភា
មាស​ សុខសោភា

មិនតែប៉ុណ្ណោះ យើងតែងតែឃើញតារាសំនៀកឯកម្នាក់នេះ បង្ហោះរូបថ្មីៗនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់។ ពេលនេះក៏មិនខុសរាល់ដងដែរ សោភា បានបង្ហោះរូបដើម្បីឲ្យបងប្អូនប្រិយមិត្តបានឃើញ ប៉ុន្ដែប្លែកត្រង់ថា នាងបានទម្លាយរូប៣សន្លឹកប្លែកភ្នែក។ 

មាស​ សុខសោភា
មាស​ សុខសោភា

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ​ រូបមួយនេះ ថតតាំងពីឆ្នាំ២០១០មកម្លេះ កាលនោះ សោភា បានឈរថតមាត់ទឹកក្នុងទីធ្លាប្រាសាទអង្គរវត្ត។ ហើយដែលទាក់ភ្នែកទៀតនោះ គឺនាងបានស្លៀកឈុតពណ៌ក្រហមឆេះតែម្ដង មើលឡើងមិនចង់ស្គាល់។ 

មាស​ សុខសោភា
មាស​ សុខសោភា

មហាជនប្រហែលជាគិតថា មាស សុខសោភា កំពុងតែនឹកដល់ប្រាសាទអង្គរវត្តហើយ បានជាសុខៗបង្ហោះរូបថតកាលនៅក្មេងខ្ចីដែលថតតាំងពីជាង១០ឆ្នាំមុនបែបនេះ ធ្វើឲ្យហ្វេនៗចូលខមិនព្រោងព្រៀតនិងចុចស៊ែរតៗគ្នា៕

មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា
មាស សុខសោភា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T