ភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅវេលា ម៉ោង ១ និង២០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅ ផ្ទះលេខ៩៥ កែងផ្លូវ៣៥០ សង្កាត់បឹងកេង កងទី៣ មានបុរស២នាក់ តែងខ្លួនជា ស្រីបានចូល លួចកាបូបលុយ និងទូរស័ព្ទ អាយហ្វូន ពីក្នុងរថយន្ដលុច្សស៊ីស ឃ្រ៣០០ មិនបានសម្រេច ដោយត្រូវម្ចាស់ទាន់ ហើយ ចាប់បញ្ជូនឱ្យសមត្ថកិច្ចខណ្ឌចំការមន។

តាមប្រភពព័ត៌មាន ពីនគរបាលប៉ុស្ដិ៍បឹង កេងកងទី៣ បានឱ្យដឹងថា បុរសពីរនាក់តែង ខ្លួនជាស្រី ដោយមានផាត់មុខលាបម្សៅយ៉ាង ស្រស់ស្អាតជិះម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ១ពឌ-៤៩១៩។ សមត្ថកិច្ចបន្ដ ថា ពួកបុរសខ្ទើយទាំងពីរនេះ មានឈ្មោះ ១-ពេជ្រ សំណាង អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫសី្សកែវ និង ២-ឈ្មោះ វិន អាយុ ២២ឆ្នាំ ជនជាតិវៀតណាម តែងខ្លួនជា ស្រីខ្ទើយ ស្នាក់នៅសង្កាត់អូរឫសី្ស ខណ្ឌ ៧ មករា។

តាមការសារភាពរបស់ពួកខ្ទើយទាំងពីរ នាក់នេះ បាននិយាយថា ពួកគេមានបំណង ចូលទៅទាក់ទងជនបរទេស ដែលចូលទៅ រាំលេងនៅក្នុងក្លឹបម៉ាទីនា ដើម្បីបានរួមភេទ និងបានលុយខ្លះៗ ប៉ុន្ដែនៅពេលទៅជិតដល់ ក៏ឃើញរថយន្ដមួយគ្រឿងនេះ ចតក្បែរនោះ ហើយនឹងគិតថា ប្រហែលជាមានរបស់របរ នៅក្នុងរថយន្ដមិនខាន។

ជនខ្ទើយទាំងពីរ នេះបានសារភាពទៀតថា បន្ទាប់ពីគិតឃើញ ដូច្នេះហើយ ពួកខ្លួនក៏បានយកកូនសោទៅ ចាក់ឆ្កឹះទ្វាររថយន្ដ ហើយក៏ឃើញមានកាបូប លុយ និងទូរស័ព្ទមួយគ្រឿង ម៉ាកអាយហ្វូន ក៏លូកយក តែសំណាងអាក្រក់ ត្រូវម្ចាស់ របស់មកទាន់ ហើយឃាត់ខ្លួនយកមកឱ្យ នគរបាលប៉ុស្ដិ៍បឹងកេងកង៣តែម្ដង។

បច្ចុប្បន្នជនសង្ស័យខ្ទើយទាំងពីរនាក់នេះ ត្រូវយកទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]