រូបភាពកម្រ! សត្វខ្ទីង ដែលជាសត្វកម្រជិតផុត ត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព

//s9.kh1.co/6d/6dfe766c606654910996910f6bdad03155156667.jpg
សង្គម

 ១៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រូបភាពកម្រ! សត្វខ្ទីង ដែលត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រសួង

រាជធានីភ្នំពេញ៖ ហ្វូងសត្វខ្ទីងជាច្រើន ត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថាន ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិនវត្តមានសត្វខ្ទីង ដែលជាសត្វមួយប្រភេទដែលជិតផុតពូជនៅក្នុងពិភពលោកនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ថា វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្ស និង​សម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីង ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាសត្វមួយប្រភេទងាយរងគ្រោះនៅលើពិភពលោក។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថា មានការថយចុះជាង ៨០%ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។

 លោកនេត្រ ភក្ត្រា បានបន្តថា តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជា មានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ១៩៦០ មកដល់ដើមឆ្នាំ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថាចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយប្រជាសាស្ត្រសត្វខ្ទីង មាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។

គួរជម្រាបថា សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១.៥តោន។

លើសពីនេះទៀតថា លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពីសត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់ និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាង ៧ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃជាង ១,០០០ដើម ត្រូវបានរឹបអូសក្នុងរយៈពេល ១៨ខែចុងក្រោយនេះ៕

ប្រភព៖ ក្រសួងបរិស្ថាន

សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថានសត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថានសត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថានសត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថានសត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថានសត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថានសត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
https://s9.kh1.co/__image/w=650,h=453,q=100/c1/c176f342994eef63b508d09f564ed1b111291ccb.jpg
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
សត្វខ្ទីង ប្រភព៖ ក្រសួងបរិស្ថាន
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T