កុំឲ្យធម្មតាពេក ពេជ្រ សូលីកា​ តែងខ្លួនប្លែកភ្នែក ស្អាតហឺហាជាងក្រមុំទៀត ហ្វេនៗលាន់មាត់គ្រប់គ្នា

//s9.kh1.co/23/2331913a4f1fe1874a85ba37bcf7bb9de5dd1e4c.png
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេជ្រ សូលីកា តែងតែថតរូបស្អាតៗបង្ហោះក្នុងបណ្ដាញសង្គមដើម្បីឲ្យហ្វេនៗបានឃើញជានិច្ច លើកនេះហ្វេនៗលន់មាត់គ្រប់គ្នា ព្រោះមិនដែលឃើញ សូលីកាតែងខ្លួនប្លែកបែបនេះ។

ភ្នំពេញ៖ មហាជនដឹងហើយថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីដែលមានសំនៀងពិរោះ សម្រស់ស្រស់ស្អាតនិងមានជីវិតស្នេហាដ៏ផ្អែមល្ហែមអ្នកណាក៏ច្រណែន។ តាំងពីចូលសិល្បៈមកដល់បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ ទទួលបានការស្រលាញ់គាំទ្រពីមហាជនជាច្រើន ចំណែកឯប្រជាប្រិយភាពវិញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សូលីកា
ពេជ្រ សូលីកា

ពេជ្រ សូលីកា នាងតែងតែបង្ហោះរូបស្អាតៗជាច្រើននៅក្នុងបណ្ដាញសង្គម ដើម្បីឲ្យហ្វេនៗដែលជាអ្នកគាំទ្រស្រលាញ់ចូលចិត្តបានឃើញ។ ម៉ាក់ៗរូបនេះ រក្សាសម្រស់បានយ៉ាងល្អ ពេលបង្ហោះរូបម្ដងៗបញ្ចេញសម្រស់ឈ្នះអស់នារីក្រមុំ។ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា

ថ្មីៗនេះ នាងបានបង្ហាញខ្លួនជាមួយនឹងស្ទាយ៍ថតថ្មី លើសពីនោះគឺការតុបតែងខ្លួនមកលើកនេះ ប្លែកភ្នែកហ្វេនមែនទែន។ មើលមួយក្រឡេក ម៉ូតសក់ថ្មីពណ៌ប្រផេះលាយពណ៌ខ្មៅ ពិតជាទាក់ភ្នែក ជាពិសេសផាត់មុខបែបស៊ិចស៊ីមានមុនស្នេហ៍មិនធម្មតា ព្រោះនេះជាស្ទាយ៍ថ្មីដែល ពេជ្រ សូលីកា មិនដែលលេងខ្លួនបែបនេះពីមុនមក៕ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T