នៅចាំកុមារា រ៉េត រ៉ែន ច្រៀងចម្រៀងសម្លេងស្រីទេ ពេលនេះធំហើយសង្ហាទៀត

//s9.kh1.co/5e/5ee47db8ff0897a3b3161617ed377325c162fcdc.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេលវេលាពិតជាដើរលឿនណាស់ ក្មេងប្រុសប្រលង The Voice Kid Cambodia រដូវកាលទី២​ ពេលនេះធំធាត់មានមុខមាត់សង្ហាតែម្ដង។

ភ្នំពេញ៖ បើរម្លឹកដល់កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ គេចាប់អារម្មណ៍ឃើញបេក្ខភាពកុមារាវ័យក្មេងរូប លើកយកបទ «នឹកភូមិភ្នំធំ» ដែលជាបទស្រីមកច្រៀងនោះពិតជាពីរោះរហូតទទួលបានប៊ូតុងដល់ទៅ៣ពីគណៈកម្មាការ។ ដោយកុមារារូបនោះមានឈ្មោះ រ៉េត រ៉ែន មកពីខេត្តត្បូងឃ្មុំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ក្នុងអំឡុងពេលប្រកួតកុមារា រ៉េត រ៉ែន ពិតជាទទួលបានការគាំទ្រច្រើនពីមហាជន ខណៈអតីតបេក្ខភាពរូបនេះអាចបកស្រាយបទច្រៀងជាសម្លេងស្រីបានយ៉ាងពីរោះគួរឲ្យសរសើរបែបនេះ។ ក្នុងនោះដែរ ក្រោយបញ្ចបើការប្រកួត ទោះមិនជាប់ជាម្ចាស់ជ័យលាភី តែក្មេងប្រុសរូបនេះ បានបង្ហាញវត្តន៍មានលើឆាកតន្ត្រីនានាជាញឹកញាប់ទៀតផង។ បើនិយាយពីសម្លេងក្មេងប្រុសរូបនេះ នាពេលបច្ចុប្បន្នវិញ នៅតែច្រៀងពីរោះ បើទោះបីប្រែសម្លេងធំជាងជាងមុនក្ដី។

តួយ៉ាង ក្រៅពីសមត្ថភាពផ្នែកចម្រៀង ងាកទៅមើលរូបសម្បត្តិប្អូនប្រុស រ៉េត រ៉ែន សព្វថ្ងៃនេះ រូបគេបានធំធាត់ជាងមុនសឹងពេញកម្លោះទៅហើយ។ បើមើលទៅលើមុខមាត់ ស្អាតហើយសង្ហា ជាពិសេសមានរូបរាងខ្ពស់ មិនចាញ់កម្លោះៗប៉ុន្មានឡើយ លើសពីនេះទៅទៀត ការរៀបចំខ្លួនយ៉ាងរាបរយ មើលទៅសុភាពរាបសាផងដែរ។ ជាក់ស្ដែង គ្រប់សកម្មភាព និងរូបភាពបង្ហោះ តែងតែទទួលបានសរសើរពីអ្នកលេងបណ្ដាញសង្គម និងហ្វេនទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
កុមារា រ៉េត រ៉ែន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T