ស្ងាត់ៗ Arsenal ចង់ទិញយកកីឡាករ Chelsea ដែលធ្លាប់និយាយថាគេជាអ្នកគាំទ្ររបស់ក្លិបមួយនេះ

//s9.kh1.co/a7/a7429cda76f1f14eaec01486c20f8f546e3c9f5e.jpeg
កីទ្បា

 ១៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Arsenal ចាប់អារម្មណ៍ចង់ទិញយក Tammy Abraham

អង់គ្លេស៖ ក្លិបកាំភ្លើង Arsenal កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធ Tammy Abraham បន្ទាប់ពីលេចឮថា Chelsea ចង់លក់ខ្សែប្រយុទ្ធរូបនេះដើម្បីយកប្រាក់ទិញយក Harry Kane ពី Spurs ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

Abraham រកបានដល់ទៅ១២គ្រាប់ក្នុងការបង្ហាញខ្លួនបាន៣២ប្រកួត នៅរដូវកាលមុនដែលធ្វើឲ្យគេក្លាយជាតារាឆ្នើមប្រចាំក្រុមម្នាក់ប៉ុន្តែកីឡាកររូបនេះទំនងជាមិនត្រូវភ្នែករបស់លោកគ្រូបង្វឹក Thomas Tuchel ប៉ុន្មានទេដោយលោកគ្រូបានផ្ដាំទៅគេថាទាល់តែគេខំប្រឹងលេងជាងមុនទើបអាចដណ្ដើមតំណែងជម្រើស១១នាក់ដំបូងក្នុងក្រុមបាន។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

Chelsea ទំនងជាដាក់តម្លៃរបស់ Abraham ខ្ទង់៤០លានផោន(ស្មើនឹងប្រមាណ៥៥.៣លានដុល្លារ) ដូច្នេះ Arsenal ចាំបាច់ត្រូវលក់កីឡាករក្នុងស្ដុកចេញខ្លះបើចង់បានគេមករួមក្រុម។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

Tammy Abraham ធ្លាប់បានផ្ដល់បទសម្ភាសន៍ថាគេជាអ្នកគាំទ្រក្លិប Arsenal មួយរូបនិងចូលចិត្តលោក Theirry Henry ខ្លាំងណាស់៕

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T