មិនអន់ទេ! បេក្ខភាព Miss Queen កម្ពុជា២០២១ ស្អាតៗ មិនចាញ់ស្រីទេ

//s9.kh1.co/12/12166d553f7408e41e929a18d9d3f3b93a2608d7.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយរកឃើញម្ចាស់ជ័យលាភី Miss Queen កម្ពុជា២០២០រួច ថ្មីៗនេេះ កម្មវិធីមួយនេះបានបើកបង្ហាញមុខមាត់បេភាពជាច្រើនអ្នកសម្រាប់ត្រៀមប្រកួតក្នុងឆ្នាំ២០២១។

ភ្នំពេញ៖ ចាប់តាំងពីរដូវកាលទីមួយត្រូវបានរកឃើញម្ចាស់មកុដរួចមក ថ្មីៗនេះ កម្មវិធីប្រកួតបវរកញ្ញាភេទទី៣ កំពុងត្រៀមប្រកួតស្វែងរកម្ចាស់ជ័យលាភីថ្មី ដើម្បីបន្តដំណើរទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។ ពិតណាស់ កម្មវិធី Miss Queen កម្ពុជា បង្កើតឡើងដើម្បីលុបបំបាត់ការរើសអើងភេទទី៣ផងដែរ។ គួររម្លឹកផងដែរថា កម្មវិធីមួយនេះបានចាប់ធ្វើឡើងមានរយៈពេល២ឆ្នាំហើយ បើគិតពីឆ្នាំ២០២០ មកទល់ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្នខាងកម្មវិធី Miss Queen កម្ពុជា២០២១ បានបើកបង្ហាញមុខបេក្ខភាពចូលរួមប្រកួតជាច្រើនអ្នក សុទ្ធសឹងតែមានឆន្ទៈក្នុងការចូលរួមប្រកួតដណ្ដើមមកុដផងដែរ។ លើសពីនេះទៅទៀត គេសង្កេតឃើញ បេក្ខភាពទាំងអស់សុទ្ធសឹងតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា គួរឲ្យកត់សម្គាល់។ បើតាមមើលនៅក្នុងវីដេអូ ដែលបេក្ខភាពទាំងអស់បានបញ្ចេញមតិ និងអារម្មណ៍ដាកើពាក្យចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ។

តួយ៉ាង មិនត្រឹមតែមានភាពក្លាហានក្នុងការដាក់ពាក្យចូលរួមប្រកួតឡើយ បើក្រឡេកទៅមើលរូបសម្ផស្សវិញ បេក្ខភាពភេទទី៣ទាំងអស់ ពិតជាមានមុខមាត់ស្រស់ស្អាត ដូចស្រីសឹងតែមួយរយភាគរយតែម្ដង។ ម្យ៉ាងវិញទៀត មិនថាមុខមាត់នោះទេដែលដូចស្រី សូម្បីរូបរាង និងដងខ្លួនក៏ស្រឡូនស្អាតមិនចាញ់នារីៗពិតប៉ុន្មាននោះទេ។

ក្នុងនោះដែរ បើទោះបីមិនទាន់ចេញប្រកួតជាផ្លូវការ ត្រឹមបង្ហាញរូបភាពបេក្ខភាព តែមានមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានសរសើរដល់បេក្ខភាពបវរកញ្ញាភេទទី៣កម្ពុជា២០២១គ្រប់ៗគ្នាសឹងមិនដាច់ពីមាត់៕

ចង់ជ្រាបច្បាស់ ពីមុខមាត់បេភ្ខភាពប្រកួតបវរកញ្ញាភេទទី៣ឆ្នាំ២០២១ សូមទស្សនារូបភាពខាងក្រោម៖

១៖ Sara

Sara
Sara
Sara
Sara

២៖ េVan Be

Van Be
Van Be
Van Be
Van Be

៣៖ Pur ple

Pur ple
Pur ple
Pur ple
Pur ple

៤៖ Mey Mey

Mey Mey
Mey Mey
Mey Mey
Mey Mey

៥៖ Ruby

Ruby
Ruby
Ruby
Ruby

៦៖ Lee Demi

Lee Demi
Lee Demi
Lee Demi
Lee Demi

៧៖ Yu Por

Yu Por
Yu Por
Yu Por
Yu Por

៨៖ Candy

Candy
Candy
Candy
Candy
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T