រូបថតកម្រ! មកមើលសកម្មភាព នាដ្តការីខ្មែរកំពុងហាត់សមសម្តែងមុខប្រាសាទអង្គរវត្តកាលពីជាង១សតវត្យមុន

//s9.kh1.co/f6/f6c9bb0e23c580d8b7ae758938f787d7b9d819fd.jpg
សង្គម

 ១៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា មកមើលសកម្មភាពនាដ្តការីខ្មែរកំពុងហាត់សមសម្តែងមុខប្រាសាទអង្គរវត្តកាលពីជាង១សតវត្ស

សិល្ប:កម្សាន្ត: នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ជនជាតិខ្មែរត្រូវបានគេប្រសិទ្ធិនាមឲ្យថាជាជាតិសាសន៍មួយដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងគេនៅក្នុងតំបន់ រីឯវប្បធម៌ខ្មែរដែលរួមបញ្ចូលទាំងជំនឿ ទំនៀមទម្លាប់ និងសិល្បៈទៀតសោត ក៏មានភាពល្អផូរផង់ និងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិតាមរយ:ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ(ទាំងរូបី និងអរូបី) ជាច្រើនកាលពីពេលកន្លងទៅថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រលេកមកមើលល្ខោនខោល និងរបាំបុរាណខ្មែរ ដែលជាទម្រង់សិល្បៈ:បុរាណខ្មែរ ក្នុងកំឡុងកាលពីជាង១សតវត្សកន្លងទៅ ឃើញថាតាមរយ:រូបភាពជាច្រើនសន្លឹកបានបង្ហាញពីសកម្មភាពដ៏អស្ចារ្យរបស់នាដ្តការីខ្មែរជាច្រើននាក់ កំពុងតែហាត់សមសម្តែងនៅមុខប្រាសាទអង្គរវត្តប្រកបដោយភាពអង់អាច និងទន់ភ្លន់ ដោយបានបង្ហាញពីអត្តចរិក និងគ្រឹះគល់ដ៏ល្អផូរផង់នៃវប្បធម៌បុរាណខ្មែរកាលពីជំនាន់ដើម ដែលនៅក្នុងសម័យនោះអ្នករបាំខ្មែរច្រើននិយមលាបមុខនិងម្សៅទៅតាមប្រភេទនៃរបាំនីមួយៗ រីឯក្បាច់រាំវិញទៀតសោតក៏មានភាពទន់ភ្លន់ប្រកបដោយជំនាញនិងបច្ចេកទេសខ្ពស់បំផុត ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

ប្រភពដកស្រង់រូបភាព: Cr@phin Chantha

នាដ្តការីខ្មែរកំពុងរាំនៅមុខប្រាសាទអង្គរវត្ត
នាដ្តការីខ្មែរកំពុងរាំនៅមុខប្រាសាទអង្គរវត្ត
នាដ្តការីខ្មែរនៅមុខប្រាសាទអង្គរវត្ត

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T