ប្រទេសអ្នកមាននៅអាស៊ីមួយនេះនឹងពិចារណាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០

//s9.kh1.co/f3/f3029916964d9aa5389b444e9718456f5b9b1e44.jpeg
កីទ្បា

 ១៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អារ៉ាប់ប៊ីសាអ៊ូឌីតចង់ចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០៣០

អាស៊ី៖ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត កំពុងពិចារណាចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ នេះបើយោងតាមការរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០៣០
ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០៣០

សារព័ត៌មាន The Athletic បានបង្ហើបថា ប្រទេសមកពីអាស៊ីបូពា៍មួយនេះអាចនឹងចាប់ដៃគូជាមួយប្រទេសអ៊ីតាលីក្នុងការដេញថ្លៃរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនេះ ដើម្បីចូលប្រជែងជាមួយ ចក្រភពអង់គ្លេសដែលចាប់ដៃគូជាមួយ សាធារណរដ្ឋ អៀរឡង់។

ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត
ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត

ចាប់តាំងពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦មក មានប្រទេសជាង៨០ហើយដែលចាប់អារម្មណ៍ចង់ចូលប្រជែងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលក្នុងនោះខាងក្រុមហ៊ុនច្បាប់ Boston Consultancy Group ជាអ្នកណែនាំឲ្យប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងការដេញថ្លៃនេះដោយចង់ឲ្យប្រទេសនេះចាប់ដៃគូជាមួយប្រទេសផ្សេងទៀត។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨

តាមរបាយការណ៍មួយបានបង្ហើបថា ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ទ្រង់ចង់ចូលរួមចាប់ដៃគូជាមួយប្រទេសអេហ្ស៊ីបនិងម៉ារ៉ុក។

ព្រះអង្គម្ចាស់ Mohammed bin Salman
ព្រះអង្គម្ចាស់ Mohammed bin Salman

ប៉ុន្តែខាងក្រុមហ៊ុនច្បាប់នោះបានឲ្យដំបូន្មានថា ការចាប់ដៃគូជាមួយប្រទេសអ៊ីតាលី ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ធំៗដល់ទៅ៤ដង ក្នុងរយៈពេល៩០ឆ្នាំចុងក្រោយគឺជាជម្រើសជាតិដ៏ល្អបំផុត។

ក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020
ក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020

ប្រទេសអ៊ីតាលី និង អារ៉ាប់ប៊ីសាអ៊ូឌីត ក៏មានទំនាក់ទំនងផ្នែកកីឡាល្អណាស់ដែរដោយ ការប្រកួត Super Cup របស់អ៊ីតាលី នឹងធ្វើឡើងនៅអារ៉ាប់ប៊ីសាអ៊ូឌីត នៅខែមករាឆ្នាំ២០២២នេះហើយ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T