លំហែអារម្មណ៍តិចមើល៍! ជម្រើសជាតិអង់គ្លេសប៉ុន្មាននាក់នេះកៀកកគ្នាទៅលេងកោះ Mykonos

//s9.kh1.co/f4/f4464ab953cf7ebbb33b96c6d2bb59443b5bf177.jpeg
កីទ្បា

 ១៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជម្រើសជាតិអង់គ្លេសប្រាំរូបនាំគ្នាមកលេងនៅកោះ Mykonos

ក្រិក៖ កីឡាករជម្រើសជាតិអង់គ្លេសចំនួនប្រាំនាក់មាន Mason Mount, Jack Grealish,Kalvin Phillips,Ben Chilwell និង Ben White បាននាំគ្នាទៅដើរលេងនៅកោះ Mykonos ស្ថិតឯប្រទេសក្រិកដើម្បីសម្រាកលំហែបន្ទាប់ពីបានជួយអង់គ្លេសបានតំណែងជើងឯករងនៅព្រឹត្តិការណ៍ Euro 2020 រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jack Grealish និង Ben Chilwell
ខ្សែបម្រើ Jack Grealish និង Ben Chilwell
ខ្សែបម្រើ Mason Mount
ខ្សែបម្រើ Mason Mount
ខ្សែការពារ Kalvin Phillips 
ខ្សែការពារ Kalvin Phillips 
ខ្សែការពារ Ben White 
ខ្សែការពារ Ben White 

អង់គ្លេសត្រូវអ៊ីតាលី បំបាក់​នៅវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ដែលធ្វើឲ្យកីឡាករក្នុងក្រុមទាំងអស់មានការសោកស្ដាយជាខ្លាំងប៉ុន្តែពួកគេនៅតែឆ្លៀតឱកាសយកពេលវេលាសល់បន្តិចបន្តួចមុនបើករដូវកាលថ្មីទៅដើរលេងឬជួបជុំជាមួយគ្រួសារជាដើម។

កីឡាករទាំងប្រាំរូបនេះជ្រើសរើសមកកំសាន្តនៅកោះ Mykonos ដែលល្បីរឿងមានទឹកសមុទ្រស្រស់ស្អាតខៀវស្រងាត់ ដោយខ្សែការពារ Ben Chilwell បានបង្ហោះរូបភាពគេជាមួយមិត្តរួមក្រុម Jack Grealish

កោះ Mykonos
កោះ Mykonos

ក្រោយមក Grealish ក៏ត្រូវបានគេប្រទះឃើញថានៅជាមួយខ្សែបម្រើ Mason Mount ដែលកំពុងជជែកជាមួយអ្នកផ្សេងយ៉ាងសប្បាយរីករាយផងដែរ ខណៈដែល Phillips និង White ក៏ត្រូវបានគេរាយការណ៍ថាទៅទីនោះដែរ។

ខ្សែបម្រើ Mason Mount (ខាងឆ្វេង)
ខ្សែបម្រើ Mason Mount (ខាងឆ្វេង)
ខ្សែការពារ Kalvin Philipps និង Ben White 
ខ្សែការពារ Kalvin Philipps និង Ben White 

ដោយឡែកអ្នកចាំទី Jordan Pickford ក៏បានរៀបចំពិធីជប់លៀងជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយបន្ទាប់ពីឈ្នះស្រោមដៃមាសនៅព្រឹត្តិការណ៍ Euro 2020 ផងដែរ៕

អ្នកចាំទី Jordan Pickford
អ្នកចាំទី Jordan Pickford

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T