រកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ១៨២នាក់ ជាករណីនាំចូលពីប្រទេសថៃ

//s9.kh1.co/f7/f7564a7f15d67bb641dedf0eaa2e1196c9dd9319.jpg
សង្គម

 ១៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ​រកឃើញករណីវិជ្ជមានកូវីដ-១៩​ សរុប១៨៤ ករណី ដោយក្នុងនោះ ០២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បាន​ចេញសេចក្តីជូនដំណឹងថា​ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩​ សរុប១៨៤ ករណី ដោយក្នុងនោះ ០២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​គិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១​ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២,៥០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២,៣៣៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦៤ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៩៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ១,៩៩៩ នាក់ និងស្លាប់ចំនួន ០៦នាក់។

យ៉ាងណាមិញ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» របស់ក្រសួងសុខាភិបាល។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស

ប្រភព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T