ករណីវិជ្ជមានកូវីដ ជាលើកដំបូង ក្នុងមន្ទីរពេទ្យកុមារអង្គរ តម្រូវសុំជំនួយបន្ទាន់ ដើម្បីទិញសម្ភារៈការពារឲ្យទាន់ពេល

//s9.kh1.co/8a/8ae5d0b7e2e2ec525feb4d52ce22aaa835f0fe07.jpg
សង្គម

 ១៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយរកឃើញ ករណីវិជ្ជមានដំបូង ក្នុងមន្ទីរពេទ្យកុមារអង្គរ តម្រូវការជំនួយជាបន្ទាន់ ដើម្បីទិញសម្ភារៈបរិក្ខារការពារ ឲ្យបានទាន់ពេល

ខេត្តសៀមរាប ៖ ពិតណាស់ បងប្អូនមហាជនខ្មែរ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ទទួលដំណឹង រកឃើញករណីវិជ្ជមាន ដំបូងក្នុង មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យ ដែលបានព្យាបាល និងកំពុងព្យាបាល កុមារដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ក្នុងខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដោយសារតែ ការរកឃើញដំបូង បែបនេះ ខាងមន្ទីរពេទ្យបាន ប្រកាសរកជំនួយជាបន្ទាន់ ដើម្បីទិញបរិក្ខារការពារ ទប់ស្កាត់ ការរីករាលដាលជំងឺនេះ ទៅកាន់បុគ្គលិកពេទ្យ អ្នកជំងឺ និងគ្រួសារអ្នកជំងឺ  ដោយក្នុងនោះ មន្ទីរពេទ្យ បានបញ្ជាក់ឲ្យដឹងថា ៖

ការរកឃើញករណីវិជ្ជមានជំងឺកូវីត១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ​កុមារអង្គរ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។ កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ។ សូមបរិច្ចាគត្រឹមតែ $១០ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់​ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និង​សហគមន៍ទំាងមូល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកមកកាន់មន្ទីរពេទ្យកុមារអង្គរ៕

មន្ទីរពេទ្យ កុមារអង្គរ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T