អ្នកដែលប្រកបការងារនៅផ្សារអូឡាំពិក ត្រូវតែធ្វើបែបនេះ ប្រសិនជាចង់ដំណើរការអាជីវកម្មឡើងវិញ

//s9.kh1.co/f4/f469e7c5a080f4a8339c31e15a2f0bd71b175892.png
សង្គម

 ១៦-កក្កដា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

ណៈកម្មការគ្រប់គ្រងផ្សា​រ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូឡាំពិក​ សូមគោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​ បុគ្គលិក​ កម្មករ​ ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់ស៊ី​និង​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​អូឡាំពិក​ទាំងអស់​​ ត្រូវតែធ្វើបែបនេះជាដាច់ខាត ប្រសិនជាចង់ដំណើរការការងារ និងអាជីវកម្មឡើងវិញ។

ភ្នំពេញ៖ ក្រោយពីមានការផ្ទុះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងផ្សារអូឡាំពិក រួចមក​ធ្វើឲ្យផ្សា​រ បានផ្អាក សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងផ្សា​រ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូឡាំពិក​ សូមគោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​ បុគ្គលិក​ កម្មករ​ ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់ស៊ី​និង​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​អូឡាំពិក​ទាំងអស់​ ទៅ​យក​សំណាក​លេីក​ទី​២​ នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ មុន​មក​បេីក​អាជីវកម្ម​ឡេីង​វិញ​ ក្នុងករណីប្រសិន​បើ​បងប្អូន​មិនមាន​ក្រដាស់​បញ្ជាក់​ពី​លទ្ធផល​អវិជ្ជមាន​ទេ​ គឺប្រាកដជាមិនទាន់​អាច​ឲ្យ​ធ្វេី​អាជីវកម្ម​បានឡើយ​។

យ៉ាងណាមិញ គណៈកម្មការគ្រប់គ្រងផ្សា​រ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូឡាំពិក បានបង្ហាញក្តីសង្ឃឹមជឿជាក់ថាបងប្អូននឹងរួសរាន់ទៅយកសំណាកបានគ្រប់ៗគ្នាដេីម្បីបន្តនិរន្តរភាពអាជីវកម្មឡេីងវិញ៕

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T