តើតារានិករនីមួយៗប្រឈមមុខនឹង ភាពបរាជ័យដោយរបៀបណា?

//s9.kh1.co/b7/b709615381ad98fcfbc448fbb7a38c139ab16cf1.jpeg
យុវវ័យ

 ២៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការបរាជ័យមិនមែនជាការបញ្ចប់នៃជីវិតទេ! មកដឹងពីរបៀបកែប្រែវារបស់តារានិករនីមួយៗ ខាងក្រោមនេះ!

យល់ដឹង៖ ការបរាជ័យជាផ្នែកមួយដែលមនុស្សគ្រប់រូប តែងតែទទួលបាននៅក្នុងជីវិត តែវាមិនមែនមានន័យថា ជីវិតនឹងត្រូវចប់នោះទេ តែតាមពិតទៅ វាជាមេរៀនមួយសម្រាប់ឲ្យអ្នករៀនពីវា និងកែប្រែជីវិតជាថ្មីពីកំហុសមួយនោះ ឲ្យជោគជ័យនៅថ្ងៃក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញអ្នកអំពី របៀបដែលតារានិករនីមួយៗនឹងប្រឈមមុខចំពោះការបរាជ័យ ៖

♈️ Aries (Mar 21 – Apr 19)

សម្រាប់ Aries អ្នកប្រើការបរាជ័យរបស់អ្នក ជាកម្លាំងចិត្ត ដើម្បីព្យាយាមម្តងទៀតរាល់បញ្ហាគ្រប់យ៉ាង ដែលអ្នកបានបរាជ័យ។ អ្នកចង់បង្ហាញមនុស្សគ្រប់គ្នាថា ថាពួកគេគិតខុសខុសអំពីអ្នក។

♉️ Taurus (Apr 20 – May 20)

សម្រាប់ Taurus អ្នកពិតជាធ្វើឱ្យខ្លួនឯងខកចិត្តណាស់ចំពោះការបរាជ័យ ហើយអ្នកចាប់ផ្តើមឆ្ងល់ថា ហេតុអ្វីបានជាអ្នកខិតខំព្យាយាមខ្លាំងហើយ នៅតែធ្វើមិនបាន ដូច្នេះអ្នកកាន់តែធ្វើយ៉ាងណាឲ្យកាន់តែខ្លាំង ដើម្បីឲ្យគេគ្រប់គ្នាបានដឹង។

♊️ Gemini (May 21 – Jun 20)

សម្រាប់ Gemini អ្នកមានអារម្មណ៍ថាអ្នកសមនឹង ទទួលបានភាពជោគជ័យ នូវអ្វីដែលអ្នកបានខិតខំធ្វើ។ អ្នកមិនគិតថាវាយុត្តិធម៌ទេ នៅពេលដែលខំអស់ពីសមត្ថភាពហើយ នៅតែមិនទទួលបានវា។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

សម្រាប់ Cancer អ្នកមិនមានការភ្ញាក់ផ្អើលទេ ចំពោះការបរាជ័យ។ អ្នកតែងតែរំពឹងថាអ្វីដែលទាបបំផុត មិនរំពឹងថានឹងបានល្អឥតខ្ចោះឡើយ ប៉ុន្តែនៅពេលដែលការបរាជ័យកើតឡើង អ្នកនៅតែខកចិត្តនឹងខ្លួនឯងជានិច្ច។

♌️ Leo (Jul 23 – Aug 22)

សម្រាប់ Leo អ្នកតែងតែធុញទ្រាន់នឹងមនុស្សទាំងអស់ ដែលទទួលបានជោគជ័យជំនួសអ្នក ឬជោគជ័យជាងអ្នក។ ប៉ុន្តែអ្នកមិនបោះបង់ទេ ការច្រណែនរបស់អ្នកទាំងនោះ នឹងធ្វើឲ្យអ្នកកាន់តែខិតខំ និងទទួលបានអ្វីដែលល្អបំផុតដល់ខ្លួនឯង។

♍️ Virgo (Aug 23 – Sep 22)

សម្រាប់ Virgo អ្នកតែងយកការបរាជ័យនោះ មកវិភាគថាមានអ្វីខុស ហើយកែប្រែវាជាថ្មី ដូច្នេះអ្នកនឹងមិនមានកំហុសម្ដងទៀតនៅពេលអនាគតទេ។ អ្នកប្រើវាជាបទពិសោធន៍ និងរៀនសូត្រពីវា។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

សម្រាប់ Libra អ្នកព្យាបាលខ្លួនឯងពីការកើតទុកដោយសន្សឹមៗ។ អ្នកដឹងថាអ្នកបានធ្វើអស់ពីសមត្ថភាព ហើយអ្នកមានមោទនភាពចំពោះខ្លួនឯង បើទោះជាមិនបានជោគជ័យក៏ដោយ ហើយអ្នកក៏មិនចុះចាញ់វាដែរ រហូតដល់អ្នកធ្វើវាបាន។

♏️ Scorpio (Oct 23 – Nov 21)

សម្រាប់ Scorpio អ្នកចាប់ផ្តើមគិតពីពេលវេលាម្ដងទៀតកាលពីអតីតកាល ដែលអ្នកបានបរាជ័យ ហើយបានធ្វើឲ្យវាគ្របសង្កត់ខ្លួនឯងដោយការសោកស្តាយ។ ប៉ុន្តែការសោកស្ដាយនោះ នឹងជំរុញឲ្យអ្នកកាន់តែខិតខំកាន់តែខ្លាំងឡើង។

♐️ Sagittarius (Nov 22 – Dec 21)

សម្រាប់ Sagittarius អ្នកទុកពេលវេលាឱ្យខ្លួនឯងយំ ដើម្បីឲ្យធូរស្បើយ ហើយអ្នកព្យាបាលខ្លួនអ្នក ដោយការញ៉ាំរបស់ឆ្ញាញ់ៗដូចជាមាន់ ការ៉េម និងស្រាបៀរ ឬអ្វីដែលអ្នកចង់បានដែលអ្នកចង់បាន។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

សម្រាប់ Capricorn អ្នកត្រលប់ទៅធ្វើការ និងអ្វីដែលសំខាន់ជំនួសវិញ។ អ្នកមិនចង់ខ្ជះខ្ជាយពេលវេលា ក្នុងការគិតអំពីអ្វីដែលបានកើតឡើងរួចទៅហើយទេ។ អ្នកផ្តោតលើអនាគតរបស់អ្នក ហើយធ្វើយ៉ាងណាឲ្យរីកចម្រើនជំនួសវិញ។

♒️ Aquarius (Jan 20 – Feb 18)

សម្រាប់ Aquarius អ្នកធ្វើពុតដូចជា អ្នកមិនខ្វល់ពីការ មិនទទួលបានជោគជ័យឡើយ។ អ្នកប្រាប់ខ្លួនអ្នកថាអ្នកមិនអីទេ ពេលដែលអ្នកកំពុងតែកើតទុក្ខ។ មានតែវិធីនេះទេ ដែលអាចជួយអ្នកបាន។

♓️ Pisces (Feb 19 – Mar 20)

សម្រាប់ Pisces អ្នកហៅមិត្តរបស់អ្នកទាំងអស់ ដើម្បីចេញទៅខាងក្រៅដើរលេងបំបាត់ទុក្ខ ហើយនិយាយគ្នា ដើម្បីទទួលបានដំបូន្មាន និងការលើកទឹកចិត្ត។ អ្នកចង់បំបាត់ទុក្ខ ដោយការសប្បាយជាមួយមិត្តភក្ដិជំនួសវិញ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T