ពាក់រ៉ូបសាមញ្ញមែន តែសម្រស់ សីន យូប៊ីន ធ្វើឲ្យកាន់តែមានមន្តស្នេហ៍ទាក់ទាញ

//s9.kh1.co/06/06d730ee9e36def2ccb03010abf5d0a003d013b0.png
តារា & កម្សាន្ដ

 ១៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រីរូបស្រស់ សីន យូប៊ីន ស្រស់ស្អាតទាក់ទាញខ្លាំងជាមួយនឹង រ៉ូបខ្មៅសាមញ្ញទេ ប៉ុន្ដែបញ្ចេញសម្រស់ធ្វើឲ្យហ្វេនៗលង់ស្នេហ៍គ្រប់គ្នា។

កម្សាន្ត៖​ តារាសម្ដែងស្រី ប្រចាំប្រទេសកម្ពុជា ស៊ីន យូប៊ីន មានទេពកោសល្យខ្ពស់ មានសមត្ថភាពសម្ដែងបានគ្រប់រសជាតិយ៉ាងស្ទាត់ជំនាញ លើសពីនោះ នាងមានសម្រស់ស្រស់ស្អាតបែបខ្មែរ មើលត្រង់ណាក៏មិនទើសនោះដែរ។ យូប៊ីន ទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជន ជាពិសេសយុវវ័យតែងតែគាំទ្ររូបនាងជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

តារាស្រីញញឹមស្រស់រូបនេះ តែងតែចែករំលែករូបភាពរបស់នាងទៅកាន់មហាជនតាមរយៈបណ្ដាញសង្គមជារឿយៗ រូបថតដែល យូប៊ីន បញ្ចេញមកមួយៗសុទ្ធតែស្រស់ស្អាតរកចន្លោះមិនបាននោះទេ។ មុននេះបន្តិច នាងបានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងឈុត រ៉ូបពណ៌ខ្មៅ ស្បែកជើងប៉ាតាពណ៌ស តែងខ្លួនបែបសាមញ្ញៗ ប៉ុន្តែស្រស់ស្អាតទាក់ទាញ ហ្វេនៗនាំគ្នាចូលទៅខមិនសរសើមិនដាច់ពីមាត់។ 

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

សម្រស់របស់ ស៊ីន យូប៊ីន មិនមែនលេងសើចទេ ទោះបីស្លៀកតែរ៉ូបធម្មតា មិនបានផាត់មុខក្រាស់ៗ ក៏មើលទៅស្អាតមានមុន្តស្នេហ៍ខ្លាំង។ ហ្វេនៗមិនដែលអូសរំលងនោះឡើយ តែងតែចូលទៅសរសើសម្រស់អាយដលខ្លួនជានិច្ច៕​

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T