បានសាកឬនៅ? កម្មវិធី Messenger របស់ហ្វេសប៊ុកទើបន្ថែមមុខងារថ្មី ផ្ញើ Emojis មានសំឡេង

//s9.kh1.co/53/53917f94a271309721de51bf9574a66f093198c8.jpg
បច្ចេកវិទ្យា

 ១៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែប៉ះលើ emoji មួយ វានឹងបង្ហាញគំរូ preview នៃសំឡេង និងមានពាក្យថា send សម្រាប់ឲ្យអ្នកចុចផ្ញើទៅកាន់ដៃគូសន្ទនារបស់អ្នក។

បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុកទើបបន្ថែមមុខងារ emojis មានសំឡេង នៅក្នុងកម្មវិធី Messenger របស់ខ្លួន។ មុខងារមួយនេះត្រូវបានគេហៅថា Soundmojis។ ដើម្បីប្រើប្រាស់ Soundmojis អ្នកគ្រាន់តែចុចប៊ូតុងរូប emoji នៅកន្លែងឆាត រួចអ្នកនឹងឃើញសញ្ញាសំឡេងនៅផ្នែកចុងខាងស្ដាំ ហើយអ្នកអាចចុចអូសមើលបញ្ជីជម្រើស emojis ដែលអ្នកចង់ផ្ញើ។ គ្រាន់តែប៉ះលើ emoji មួយ វានឹងបង្ហាញគំរូ preview នៃសំឡេង និងមានពាក្យថា send សម្រាប់ឲ្យអ្នកចុចផ្ញើទៅកាន់ដៃគូសន្ទនារបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពី Messenger
រូបភាពពី Messenger

សំឡេងរួមមាន ទះដៃ ផោម សើច ខ្មោច ពពែ ភ្ញាក់ផ្អើល ស្គរ ថើប ចង្រិត និងវីយូឡុង។ យ៉ាងណា យើងអាចឧស្សាហ៍ចូលមើលផ្នែកនេះបន្តិច ព្រោះទៅថ្ងៃមុខ ហ្វេសប៊ុកអាចនឹងមានការ update បន្ថែមសំឡេងថ្មីៗទៀតក៏ថាបាន។

មុខងារថ្មីនេះមកដល់ដៃអ្នកប្រើប្រាស់ទាំងឡាយ មុនទិវា emoji ពិភពលោក ដែលប្រព្រឹត្តិទៅថ្ងៃទី១៧ ខែកក្កដា ជារៀងរាល់ឆ្នាំ៕

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T