ស្ងាត់ៗ At. Madrid ចាប់អារម្មណ៍ចង់បានកូនក្រុមរបស់លោក Solskjaer រូបនេះ

//s9.kh1.co/c3/c3f6d4b77ecac33354fd44cf6113b8db52e9ab59.jpeg
កីទ្បា

 ១៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

AT.Madrid ចង់បានខ្សែបម្រើ Jesse Lingard

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ក្លិប Atletico Madrid ដាក់គោលដៅចង់បានខ្សែបម្រើ Jesse Lingard នៃក្លិប Manchester United បន្ទាប់ពីឃើញថាគេបានវិលត្រឡប់មកចូលរួមហ្វឹកហាត់មុនបើករដូវកាលក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer វិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Ole Gunnar Solskjaer និង Jesse Lingard 
លោកគ្រូបង្វឹក Ole Gunnar Solskjaer និង Jesse Lingard 

កាលពីខែមករាកន្លងទៅនេះ Lingard បានផ្ទេរទៅលេងខ្ចីជើងនៅ West Ham ដែលគេបានបង្ហាញទម្រង់លេងយ៉ាងល្អនៅទីនោះដោយរកបាន ៩គ្រាប់ និងបញ្ជូនបាល់ ៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៦លើក រហូតដល់លោកគ្រូបង្វឹក Gareth Southgate បានបញ្ចូលឈ្មោះគេក្នុងបញ្ជីឈ្មោះបណ្ដោះអាសន្នរបស់កីឡាករទាំង៣៣នាក់សម្រាប់លេងនៅព្រឹត្តិការណ៍ Euro 2020 ។

ខ្សែបម្រើ Jesse Lingard
ខ្សែបម្រើ Jesse Lingard

យ៉ាងណាមិញ បើទោះបីជាកីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវកាត់ឈ្មោះចោលវិញក៏ដោយក៏ Atletico Madrid នៅតែសម្លឹងឃើញថាគេអាចលេងក្រោមការដឹកនាំរបស់លោក Diego Simeone បាន។

ខ្សែបម្រើ Jesse Lingard
ខ្សែបម្រើ Jesse Lingard

ចំណែក West Ham ឯណោះវិញក៏ចង់ទិញយក  Lingard ផ្ដាច់ដែរស្របពេលកុងត្រារបស់គេជាមួយ Man UTD នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។

Jesse Lingard ជាកីឡាករដែលបណ្ដុះចេញពីថ្នាលយុវជនរបស់ Mabchester United ដោយបង្ហាញខ្លួនបាន២១០ប្រកួត និងស៊ុតបញ្ចូលទីបាន៣៣គ្រាប់៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T