អង្គការសុខភាពពិភពលោកទទូចឲ្យប្រទេសចិន សហការឲ្យបានល្អប្រសើរ នៅក្នុងការស៊ើបអង្កេតប្រភពដើមជំងឺកូវីដ-១៩

//s9.kh1.co/67/6759c7b7e84ec99a3d6ae8ac25d9bd2e1e41328b.jpg
សង្គម

 ១៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អង្គការសុខភាពពិភពលោកត្រូវការចូលមើលទិន្នន័យឆៅនៃអ្នកជំងឺ ចាប់ពីពេលមុននិងការចាប់ផ្ដើមផ្ទុះឡើងនៃជំងឺរាតត្បាតសកលនៅពេលនេះ។

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិន ធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាមួយអង្គការសុខភាពពិភពលោក នៅដំណាក់កាលទី២នៃការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺកូវីដ-១៩។ លោកដុកទ័រ Tedros Adhanom Ghebreyesus បានអំពាវនាវ ឲ្យមានការចូលរួមនិងតម្លាភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណាក់កាលដំបូងនៃការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក បានបញ្ចប់នៅខែកុម្ភៈ។ គេបានសន្និដ្ឋានថា វាមិនសូវទំនងដែលថាវីរុសនេះមានប្រភពចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន ប្រទេសចិន ហើយប្រហែលវាមានដើមកំណើតពីសត្វប្រចៀវ។

លោក Tedros Adhanom Ghebreyesus
លោក Tedros Adhanom Ghebreyesus

ថ្លែងនៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ លោកដុកទ័រ Tedros បាននិយាយថា អង្គការសុខភាពពិភពលោកត្រូវការចូលមើលទិន្នន័យឆៅនៃអ្នកជំងឺ ចាប់ពីពេលមុននិងការចាប់ផ្ដើមផ្ទុះឡើងនៃជំងឺរាតត្បាតសកលនៅពេលនេះ។ លោកបានបន្ថែមទៀតថា ប្រទេសចិនមិនបានចែករំលែកទិន្នន័យនេះ ជាមួយក្រុមអង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូងឡើយ។ លោកក៏បានអំពាវនាវឲ្យមានព័ត៌មានកាន់តែច្បាស់លាស់ អំពីមន្ទីរពិសោធន៍នៅវូហាន ដោយបញ្ជាក់ក្នុងនាមជាអ្នកជំនាញវេជ្ជសាស្ត្រដោយផ្ទាល់ លោកដឹងថាគ្រោះថ្នាក់អាចនឹងកើតឡើង៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T