សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ទាក់ទិននឹងការសម្រេចចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ

//s9.kh1.co/34/34f5d01bb142e04c073393f93d20877b9a671a69.jpg
សង្គម

 ១៦-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ទាក់ទិននឹងការសម្រេចចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំង ជូនដល់ក្មេងចាប់ពីអាយុ១២ ដល់១៧ ឆ្នាំ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសង្គម និង អាចឈាន់ដល់ការសកម្មភាពសង្គមឱ្យកាន់តែទូលាយ ពោលគឺ ការបើកសាលារៀនឡើងវិញជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ មានប្រសាសន៍ថា៖​ យើងត្រូវមានការចំបាច់ ចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យយុវ័យ និង​កុមារអាយុ១២ទៅ១៧ឆ្នាំ ខណបច្ចុប្បន្ន កម្ពុជា​ បានចាក់ឱ្យក្រុមមនុស្ស អាយុ១៨ ឆ្នាំឡើង ទៅបានជាង៥លាននាក់ហើយ នេះបើតាម សារពិសេសថ្លែងទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់ឪពុកម្តាយអាណាព្យាបាល ត្រៀមខ្លួននាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់ នៅពេលដែលពេលវេលាមកដល់ ដើម្បីចង់ឱ្យមានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកវិញនូវសង្គមសេដ្ឋកិច្ចពិសេសគឺ សាលារៀន ដែលយើងបានបិទសាលា ហើយឱ្យរៀនតាមប្រព័ន្ធអនឡាញ។ រឿងនេះគឺជាការខាតបង់មួយសម្រាប់យើង។ បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់ យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យទៅ។

បើតាមសារជាសំឡេង សម្តេចបានបញ្ជាក់ថា ខេត្តក្រុងដែលនឹងទទួលការចាក់សម្រាប់ក្មេងៗ គឺនឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងឈានទៅខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ផ្សេងទៀត។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការទទួលចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T