ឆ្លងច្រើន! ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ រហូតដល់ជាង១០០នាក់ ក្នុងមួយថ្ងៃ

//s9.kh1.co/00/00b05546dd88d7dc0df708d1e054d77631f153af.jpg
សង្គម

 ១៦-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

សៀមរាប៖​ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីទី១ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១៦ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤៥ ដល់ទី៤៦ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី៤៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី៧៨ ដល់ទី៧៩ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ករណីទី៨០ ដល់ទី៨៣ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពី ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ករណីទី៨៤ ដល់ទី៩៥ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ករណីទី៩៧ ដល់ទី៩៧ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ ថាំង វណ្ណា។ ជាមួយគ្នានេះ ករណីទី៩៨ ដល់ទី១០២ ករណីមានប្រភពចម្លងចេញពីពន្ធនាគារខេត្តសៀមរាប និងករណីទី១០៣ ដល់ទី១១៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី១១៦ ដល់ទី១២០ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨៣១នាក់ បានព្យាបាលជាសះស្បើយចំនួន១១០៩នាក់ ស្លាប់២៦នាក់ និង១៦៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T