អ្នកជំនាញខាងពស់ម្នាក់នេះ ធ្លាប់និយាយថា គាត់ស៊ាំហើយនឹងពិសពស់ ឥឡូវនេះ គាត់ស្លាប់បាត់ហើយ ដោយសារ​ពស់វែកចឹក

//s9.kh1.co/6d/6d35fb2bfd752330816e4901397239cdccbf9726.jpg
សង្គម

 ១៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដើមហេតុ ដោយសារតែគាត់ចង់ថើបពស់វែកបង្ហាញអ្នកភូមិឲ្យបានឃើញ។

ហ្វីលីពីន៖ អ្នកជំនាញខាងពស់ម្នាក់ មកពីប្រទេសហ្វីលីពីន ធ្លាប់បានអះអាងថា រូបគាត់ផ្ទាល់មានភាពស៊ាំនឹងពិស តែបែរជាស្លាប់ដោយសារពស់វែកខាំទៅវិញ។ នេះបើយោងតាមប្រភពសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bernardo Alvarez អាយុ៦២ឆ្នាំ រស់នៅក្នុងខេត្ត Pangasinan ហើយកាលពីថ្ងៃទី០៩ ខែកក្កដាកន្លងទៅថ្មីៗនេះ គាត់បានចាប់ពស់វែកមួយក្បាលជាពស់វែកប្រភទពូជហ្វីលីពីនខាងជើង ដើម្បីថើបវា ទុកជាបង្ហាញឲ្យអ្នកភូមិបានឃើញ។ តែផ្ទុយទៅវិញ នៅពេលគាត់ថើបវា ក៏ស្រាប់តែវារំកិលស្ទុះទៅមុខ និងខាំអណ្ដាតគាត់ ដែលបណ្ដាលឲ្យគាត់ដួល ហើយស្រែកដោយមានការឈឺចាប់ភ្លាមៗ។

ក្រោយមក ប៉ូលិស និងក្រុមគ្រូពេទ្យ បានប្រញាប់ប្រញាល់ចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ តែជាអកុសលបុរសខាងលើ បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែពិសពស់វែកខ្លាំង ដែលធ្វើឲ្យរាងកាយមានសភាពយ៉ាងរឹង។

យ៉ាងណាមិញ សាកសពរបស់គាត់នឹងត្រូវបានក្រុមគ្រួសារបញ្ចុះនៅក្នុងសប្ដាហ៍នេះ ហើយចំណែកពស់វែកនោះវិញ ក៏ត្រូវបានអ្នកភូមិខឹង និងសម្លាប់ចោលផងដែរ។ ទន្ទឺមនឹងនេះ លោកវេជ្ជបណ្ឌិត Anna de Guzman មន្រ្តីសុខាភិបាលខេត្តបានមានប្រសាសន៍ថា៖

ពិសរបស់ពស់វែក អាចបណ្ដាលឲ្យជនរងគ្រោះខ្វិន ដែលភាពខ្វិននេះអាចបញ្ឈប់ការដកដង្ហើម និងធ្វើឲ្យប៉ះពាល់ដល់ចរន្តអុកស៊ីសែននៅក្នុងខ្លួន ហើយទីបំផុតបញ្ឈប់ការដើរនៃចង្វាក់បេះដូង។ ពស់វែកហ្វីលីពីនខាងជើង ត្រូវបានគេទទួលស្គាល់ថា ជាពស់មួយក្នុងចំណោមពស់ដទៃទៀត ដែលគ្រោះថ្នាក់បំផុតលើពិភពលោក ហើយពិសរបស់វានៃការខាំម្ដង អាចវាយប្រហារប្រព័ន្ធដង្ហើមរបស់ជនរងគ្រោះឲ្យស្លាប់បាន៕

  លោកវេជ្ជបណ្ឌិត Anna de Guzman
 បុរសរងគ្រោះកាលនៅមានជីវិត
 បុរសរងគ្រោះកាលនៅមានជីវិត

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T