ចេញហើយ! អតិថិជនវ័យ១៨ឆ្នាំរូបនេះ នឹងរួមដំណើរជាមួយមេ Amazon ហោះទៅទីអវកាស នៅប៉ុន្មានថ្ងៃទៀត

//s9.kh1.co/ba/ba6b407a4b3a3f279254c5fb28ddef6b880ac8ae.jpg
បច្ចេកវិទ្យា

 ១៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុននេះគ្រោងនឹងនាំអ្នកដំណើររបស់ខ្លួន ហោះទៅលើចម្ងាយជាង១០០គីឡូម៉ែត្រ ពីផ្ទៃផែនដី

បរទេស៖ យុវជនវ័យ១៨ឆ្នាំនឹងក្លាយជាមនុស្សក្មេងជាងគេបំផុត ដែលហោះហើរទៅទីអវកាស នៅពេលដែលគាត់រួមដំណើរជាមួយ លោក Jeff Bezos ក្នុងការហោះហើរដឹកមនុស្សជាលើកដំបូង ដោយក្រុមហ៊ុនអវកាសរបស់លោក Bezos នៅថ្ងៃទី២០ ខែកក្កដា។ យុវជន Oliver Daemen នឹងហោះហើរ ជំនួសកន្លែងមនុស្សអាថ៌កំបាំងឈ្នះការដេញថ្លៃ២៨លានដុល្លារជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនអវកាសចរណ៍ Blue Origin របស់លោក Bezos បាននិយាយថា អ្នកឈ្នះការដេញថ្លៃមិនអាចហោះហើរនៅបេសកកម្មនេះបានទេ ដោយសារបញ្ហាកាលវិភាគ។ ចំណែក ក្មេងជំទង់រូបនេះគឺជាកូនប្រុសរបស់នាយកប្រតិបត្តិក្រុមហ៊ុន Somerset Capital Partners លោក Joes Daemen។ យុវជន Daemen បានទទួលមួយកៅអី នៅជើងហោះហើរលើកទី២ ប៉ុន្តែត្រូវបានគេផ្លាស់ប្ដូរទៅជើងហោះហើរទី១វិញ នៅពេលអ្នកឈ្នះការដេញថ្លៃត្រូវបានដកចេញ។ បន្ទាប់មក យុវជន Daemen ដែលជានិស្សិតរូបវិទ្យា បានទទួលឱកាសនេះ។

យុវជន Oliver Daemen
យុវជន Oliver Daemen

អ្នកឈ្នះការដេញថ្លៃពីមុននៅតែមិនបញ្ចេញឈ្មោះ សូម្បីតែការហោះហើរបានខិតជិតមកដល់ ហើយបញ្ហាដែលបណ្ដាលឲ្យពួកគាត់ដកខ្លួនចេញ ក៏មិនត្រូវបានគេបង្ហាញឲ្យដឹងដែរ។ ក្រុមហ៊ុន Blue Origin មិនបានបញ្ជាក់ពីតម្លៃសំបុត្រ របស់យុវជន Daemen នោះទេ។

យុវជនរូបនេះនឹងរួមដំណើរជាមួយលោកយាយ Wally Funk វ័យ៨២ឆ្នាំ ដែលជាមនុស្សវ័យចំណាស់ជាងគេធ្វើដំណើរទៅទីអវកាស​។ លោក Bezos និងបងប្រុសរបស់គាត់ Mark នឹងធ្វើដំណើរជាមួយអតិថិជន នៅលើរ៉ុក្កែត New Shepard។ ក្រុមហ៊ុននេះគ្រោងនឹងនាំអ្នកដំណើររបស់ខ្លួន ហោះទៅលើចម្ងាយជាង១០០គីឡូម៉ែត្រ ពីផ្ទៃផែនដី ដែលអនុញ្ញាតឲ្យពួកគេទទួលបានបទពិសោធន៍នៃដែនទំនាញទាប។ យាននឹងវិលត្រឡប់មកផែនដីវិញ ដោយប្រើឆ័ត្រយោង នៅពេលការធ្វើដំណើរនឹងរំពឹងថា មានរយៈពេលប្រហែល១០នាទី៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T