ទៅមែនទេដឹង? អ្នកគាំទ្រសង្ស័យថា Griezmann ចាកចេញពី Barca ដោយសារភ័ស្តុតាងជាក់ស្ដែងមួយនេះ

//s9.kh1.co/67/6756ae31fb202e6771f61aabd4e265d8163012ca.jpeg
កីទ្បា

 ១៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Griezmann មិនបានលេចមុខក្នុងវីដេអូផ្សព្វផ្សាយឯកសណ្ឋានក្រៅដីរបស់ក្លិបឡើយ

អេស្ប៉ាញ៖ ព័ត៌មានចចាមអារ៉ាមថាក្លិបអ្នកមានបុណ្យ Barcelona នឹងប្ដូរ ខ្សែប្រយុទ្ធ Antoine Griezmann យក Saul Niguez ពី Atletico Madrid បានផ្ទុះឡើងដោយសារព័ត៌មានធំៗសុទ្ធតែបានចុះផ្សាយពីរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antoine Griezmann និង Saul Niguez
ខ្សែប្រយុទ្ធ Antoine Griezmann និង Saul Niguez

ហើយអ្វីដែលអ្នកគាំទ្រសង្ស័យកាន់តែខ្លាំងគឺ កីឡាករសញ្ជាតិបារាំងរូបនេះពុំមានមុខនៅក្នុងការផ្សព្វផ្សាយឯកសណ្ឋានក្រៅដីនារដូវកាល ២០២១/២០២២ របស់ក្លិប Barcelona ឡើយទាំងដែលរូបភាពបែកធ្លាយមួយសន្លឹកបានបង្ហាញថា Griezmann ពិតជាបានថតផ្សាយឯកសណ្ឋានថ្មីនេះដែរតែមិនត្រូវក្លិបរួមបញ្ចូលក្នុងវីដេអូឡើយ។

រូបថតដែលខ្សែប្រយុទ្ធ Antoine Griezmann ផ្សព្វផ្សាយឯកសណ្ឋាននេះ
រូបថតដែលខ្សែប្រយុទ្ធ Antoine Griezmann ផ្សព្វផ្សាយឯកសណ្ឋាននេះ
ឯកសណ្ឋានក្រៅដីរបស់ Barcelona 
ឯកសណ្ឋានក្រៅដីរបស់ Barcelona 
ឯកសណ្ឋានក្រៅដីរបស់ Barcelona 
ឯកសណ្ឋានក្រៅដីរបស់ Barcelona 

ឯកសណ្ឋានរដូវកាលថ្មីនេះមានពណ៌ស្វាយខ្ចី ដែលវាជាសញ្ញាណបង្ហាញពីភាពស្មើគ្នារវាងបុរសនិងនារីហើយអាវនេះបង្កើតឡើងដើម្បីលើកតម្កើងសិទ្ធិរបស់នារីផងដែរ។លក្ខណៈពិសេសរបស់ឯកសណ្ឋានក្រៅដីថ្មីនេះគឺមានពាក្យ "ពួកយើងនឹងរឹងមាំជាមួយគ្នា" ដោយមានកីឡាករដូចជា Frenkie De Jong, Pedri, Gerard Pique និង Sergio Roberto ជាអ្នកផ្សព្វផ្សាយខណៈអាវរបស់ Lionel Messi ក៏មានដាក់លក់ក្នុងហាងផងដែរ។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong
ខ្សែការពារ Gerard Pique 
ខ្សែការពារ Gerard Pique 
ខ្សែបម្រើ Sergio Roberto
ខ្សែបម្រើ Sergio Roberto
អាវរបស់ Messi 
អាវរបស់ Messi 

យ៉ាងណាមិញ វីដេអូផ្សព្វផ្សាយឯកសណ្ឋានថ្មីនោះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថាគ្មានមុខ Antoine Griezmann លេចមុខសូម្បីបន្តិចខណៈអ្នកសារព័ត៌មាន Fabrizio Romano បានបង្ហើបថា ទាំង Griezmann ចង់ផ្ទេរទៅ Atletico Madrid វិញឯ Saul ចង់ផ្ទេរមក Barcelona ។

ខ្សែប្រយុទ្ធ Antoine Griezmann និង Saul Niguez
ខ្សែប្រយុទ្ធ Antoine Griezmann និង Saul Niguez

គួរបញ្ជាក់ផងដែរថា Griezmann ផ្ទេរមក Barcelona កាលពីឆ្នាំ២០១៩ ពីក្លិប Atletico Madrid ប៉ុន្តែឆ្លងកាត់ពីររដូវកាលមកនេះ ខ្សែប្រយុទ្ធរូបនេះលេងមិនសូវជាបានល្អដូចនៅក្លិបចាស់របស់គេនោះឡើយ៕

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T