ក្រហមចែងចាំងណាស់! តោះមកមើលកីឡាករ Man UTD ផ្សព្វផ្សាយឈុតក្នុងដីផ្លូវការរបស់ក្លិប

//s9.kh1.co/47/477bdbf2a2aafc309480adab00f301f9c124273e.jpeg
កីទ្បា

 ១៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Man UTD បញ្ចេញឯកសណ្ឋានក្នុងដីរបស់ក្លិបសម្រាប់រដូវកាល ២០២១/២០២២

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានបញ្ចេញរូបថតរបស់កីឡាករក្នុងក្លិបរបស់ខ្លួនពាក់ឯកសណ្ឋានរដូវកាលថ្មីដែលមានពណ៌ក្រហមចែងចាំងជាច្រើនសន្លឹក ដើម្បីប្រកាសថានេះជាឯកសណ្ឋានផ្លូវការសម្រាប់រដូវកាល ២០២១/២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកសណ្ឋានក្នុងដីរបស់ក្លិប Man UTD
ឯកសណ្ឋានក្នុងដីរបស់ក្លិប Man UTD

Bruno FernandesLuke ShawMarcus Rashford និងកីឡាករជាច្រើនទៀតសុទ្ធតែបានចូលរួមការផ្សព្វផ្សាយឯកសណ្ឋានផ្លូវការនេះខណៈដែល ស្លាកសញ្ញាម្ចាស់ឧបត្ថម្ភចាស់ Chevrolet ត្រូវបានជំនួសដោយក្រុមហ៊ុនបច្ចេកវិទ្យា TeamViewer វិញ។

ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 
ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

គួរបញ្ជាក់ផងដែរថា Manchester United នឹងត្រូវប្រកួតបែបមិត្តភាពមុនបើករដូវកាលជាមួយក្លិប Derby County ដែលគ្រូបង្វឹកគឺលោក Wayne Rooney ជាអតីតកីឡាករឆ្នើមនៅ Man UTD នៅថ្ងៃទី១៨ខែកក្កដា វេលាម៉ោង៧យប់៕
ទស្សនាកម្រងរូបភាពខាងក្រោម៖

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Juan Mata 
ខ្សែបម្រើ Juan Mata 
ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែការពារ Harry Maguire 
ខ្សែការពារ Harry Maguire 

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T