ដាក់ចំៗហ្មង! Cassano ប្រាប់ម្នាក់នេះថាកីឡាករឆ្នើម គេអត់ទៅលេងនៅ PSG ទេ

//s9.kh1.co/b5/b520a2cba0071fbcf4e1cfe6bb64a98382f2103d.jpeg
កីទ្បា

 ១៦-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Cassano ប្រាប់ Donnarumma ថាគេមិនគួរផ្ទេរទៅ PSG ទេ

អឺរ៉ុប៖ លោក Antonio Cassano ដែលជាអតីតកីឡាកររបស់ Real Madrid បានបង្ហើបថាលោកមិនចង់ឲ្យ អ្នកចាំទី Gianluigi Donnarumma ផ្ទេរទៅលេងនៅ ក្លិប Paris Saint-Germain នោះឡើយព្រោះអ្នកចាំទីឆ្នើម គេមិនផ្ទេរទៅក្លិបនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

ពេលឮព័ត៌មានផ្លូវការទាក់ទងនឹងការផ្ទេរទៅ PSG របស់ Donnarumma ដែលទើបតែជួយអ៊ីតាលី លើកពាន Euro 2020 ថ្មីៗនេះ លោក Cassano ក៏បានបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្ត។

អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

កីឡាករវ័យ២២ឆ្នាំរូបនេះបានចាកចេញពី AC Milan ដោយគ្មានតម្លៃខ្លួន ដើម្បីផ្ទេរទៅលេងនៅ PSG ដោយចុះកុងត្រារហូតដល់ឆ្នាំ២០២៦ឯណោះ។

អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

លោក Cassno វិញបែរជាគិតថា Donnarumma គួរតែផ្ទេរទៅក្លិបល្បីៗនិងសំបូរកីឡាករឆ្នើមៗដូចជា Real Madrid, Barcelona ឬ Bayern Munich ដោយចង់ឲ្យកីឡាករសញ្ជាតិអ៊ីតាលីរូបនេះពិសោធន៍ថាខ្លួនឯងជាអ្នកចាំទីឆ្នើម។

អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

លោកបានថ្លែងប្រាប់ Bobo TV ថា៖

ហេតុអី?បើគេជាអ្នកចាំទីល្អក្នុងលោក ហេតុអីបានជា Bayern Munich, Real Madrid និង Barcelona មិនតាមទិញយកគេ? Neuer មានអាយុ៣៦ឆ្នាំ បើសិន Donnarumma ជាអ្នកចាំទីល្អមែននោះគេប្រាកដជាចូលមកដណ្ដើមតំណែងរបស់ Courtois និង Ter Stegen តែគេបែរជាផ្ទេរទៅ PSG ទៅវិញ។

លោក Antonio Cassano 
លោក Antonio Cassano
លោក Antonio Cassano

សម្ដីបែបនេះធ្វើឲ្យគេយល់ថា លោក Cassano ចង់ឲ្យ Donnarumma ផ្ទេរទៅក្លិបមួយក្នុងចំណោមក្លិបខ្លាំងទាំងបីនេះ៕

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T