អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម មកពីមូលហេតុអីទៅ?

//s9.kh1.co/32/326dedfb2db65be3d075fe0540a400e69f2e69de.jpg
យល់ដឹង

 ១៥-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នក​ជំងឺ​ទឹកនោមផ្អែមងាយខូចតម្រង​នោម​ណាស់ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម

អ្នក​ជំងឺ​ទឹកនោមផ្អែមងាយខូចតម្រង​នោម​ណាស់ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម អាច​ជា​មូលហេតុធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​​ខូច​តម្រង​នោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បកស្រាយ​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ទូច ឃុន ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា-កូរ៉េ ថា ការ​ប្រើ​ថ្នាំ​ទឹកនោម​ផ្អែម មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​ខូច​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម មក​ពី​កត្តា​សំខាន់ ២យ៉ាង ទី១ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ទី២ លើស​សម្ពាធ​ឈាម និង​កត្តា​ផ្សេងៗ​ទៀត។

ដោយសារ​តែ​កត្តា​ប្រឈម​ទាំង​២ខាង​លើ​នេះ ទើប​គ្រូពេទ្យ​ត្រូវ​តាម​ដាន និង​ពិនិត្យ​មើល​មុខងារ​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ការ​ធ្វើ​តេស្ត​ឈាម។ បើសិន​ជា​រក​ឃើញ​ថា មាន​បញ្ហា​អ្វីមួយ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បន្ថយ​ដូស​ថ្នាំ ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រភេទ​ណា​មួយ នៅ​ពេល​មុខងា​រតម្រង​នោម ឬ​មុខងារ​ថ្លើម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ចុះ​ខ្សោយ។។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្នាំ​ជា​អាវុធ​មុខ២ ប្រសិន​ប្រើត្រឹមត្រូវ អាច​ជួយ​ឲ្យ​អ្នក​ជំងឺបានច្រើន ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​មិន​ត្រឹមត្រូវ​ទៅ​តាមវេជ្ជ​បញ្ជាទេ នឹង​មាន​បញ្ហា​សុខភាពមិនខាន។

​នៅក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​រៀបរៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ បានពន្យល់ថា នៅ​ដំណាក់កាល​ដំបូង ជំងឺខូចតម្រង​នោម​មិន​រោគ​​សញ្ញា​អ្វី​នោះ​ទេ រោគ​សញ្ញា​នៅ​ដំណាក់​កាល​បន្ទាប់ រួមមាន ស្លេក ហើម ហត់ ក្អួត ទឹកនោម​តិច សម្ពាធឈាម​ខ្ពស់ ឯ​ដំណាក់​កាល​ចុង​ក្រោយ តម្រូវ​ឲ្យ​លាង​ឈាម។

ថែតម្រង​នោម​ឲ្យ​មាន​សុខ​ភាព​ល្អ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ៖

– គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​ការណែនាំ
– គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ​
– លេប​ថ្នាំ​តាម​វេជ្ជបញ្ជា
– រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​រស់​នៅ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T