សុភ័ក្រ កុសុម៉ា និងកម្លោះសង្ហា២រូបនេះ ស្និទ្ធគ្នាខ្លាំងដល់ម្លឹង

//s9.kh1.co/6b/6bc8c2a788778421bcc8c8eda223a69a930eb744.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិននឹកស្មានថា ពិធីករល្បី៣រូប កញ្ញា សុភ័ក្រ កុសុម៉ា លោក យ៉ារ៉ូ និងដេវីដ មានទំនាក់ទំនងរាប់អានគ្នាយ៉ាងជិតស្និទ្ធជាមួយគ្នាបែបនេះសោះ។

ភ្នំពេញ៖ ការរាប់អានមិត្តភក្ដិមិនប្រកាន់ប្រុសឬស្រីនោះទេ សំខាន់ចិត្ត និងការចុះសម្រុងគ្នាទើបរាប់អានជាមិត្តនឹងគ្នាបានយូរអង្វែង។ ពិតណាស់ ការបង្កើតចំណងមិត្តភាពជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេងនោះឡើយ។ ម្យ៉ាងបើនិយាយដល់មិត្តល្អ មានមិនច្រើនឡើយសម្រាប់មនុស្សទូទៅ មិនថាសង្គមពីមុន ឬបច្ចុប្បន្ននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលមិត្តភាពកញ្ញា សុភ័ក្រ កុសុម៉ា គេតែងតែសង្កេតឃើញតារាស្រីរូបនេះ បង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តភក្ដិស្ទើរគ្រប់ពេលវេលាតែម្ដង។ ដោយគេដឹងថា មិត្តភក្ដិដែលជិតស្និទ្ធរបស់នាងនាពេលថ្មីៗនេះជាពិធីកររូបសង្ហា ពូកែវោហាស័ពន្ទគឺលោក វី យ៉ារ៉ូ និងដេវីដ។ ក្នុងនោះដែរ គ្រប់សកម្មភាពរបស់តារាប្រុសស្រី៣រូបនេះ តែងតែធ្វើឲ្យហ្វេនអ្នកគាំទ្រសើចសប្បាយជានិច្ច។

តួយ៉ាង មិនត្រឹមតែសកម្មភាពក្នុងវីដេអូប៉ុណ្ណោះទេដែលធ្វើឲ្យអ្នកគាំទ្ររំភើបនឹងមិត្តភាពតារា៣រូបនេះ តែអ្វីដែលគេចាប់អារម្មណ៍នោះ រូបភាពថ្មីមួយសន្លឹកដែល កញ្ញា សុភ័ក្រ កុសុម៉ា ជាមួយលោក យ៉ារ៉ូ និងដេវីដ បានថតឱបគ្នា មើលទៅពិតជាស្និទ្ធស្នាល បង្ហាញភាពកក់ក្ដៅ និងផ្ដល់ក្ដីស្រលាញ់ចំពោះគ្នាបែបមិត្តភក្ដិយ៉ាងគួរឲ្យសរសើរ។

គួរបញ្ជាក់ផងដែរថា បើទោះបីតារាប្រុសស្រី៣រូបនេះ ទើបតែរាបើអានគ្នា តែចំណងមិត្តភាពនៃការរាប់អានរបស់អ្នកទាំង៣ បានបង្ហាញពីភាពរឹងមាំមិនប្រែប្រួលតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា
  លោក វី យ៉ារ៉ូ
  លោក វី យ៉ារ៉ូ
 កញ្ញា សុភ័ក្រ កុសុម៉ា និងលោក វី យ៉ារ៉ូ
 កញ្ញា សុភ័ក្រ កុសុម៉ា និងលោក វី យ៉ារ៉ូ
លោក វី យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុម៉ា
លោក វី យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុម៉ា
លោក ដេវីដ
លោក ដេវីដ
កញ្ញា សុភ័ក្រ កុសុម៉ា និងលោក ដេវីដ
កញ្ញា សុភ័ក្រ កុសុម៉ា និងលោក ដេវីដ
លោក ដេវីដ កញ្ញា សុភ័ក្រ កុសុម៉ា
លោក ដេវីដ កញ្ញា សុភ័ក្រ កុសុម៉ា
លោក វី យ៉ារ៉ូ ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា និង លោក ដេវីដ
លោក វី យ៉ារ៉ូ ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា និង លោក ដេវីដ
លោក វី យ៉ារ៉ូ ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា និង លោក ដេវីដ
លោក វី យ៉ារ៉ូ ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា និង លោក ដេវីដ
លោក វី យ៉ារ៉ូ ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា និង លោក ដេវីដ
លោក វី យ៉ារ៉ូ ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា និង លោក ដេវីដ
សុភ័ក្រ កុសុម៉ាវី យ៉ារ៉ូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T