ចាញ់គេហើយរបួសជើងទៀត តែ Conor រកលុយបានច្រើនជាង Dustin ដល់ទៅ...

//s9.kh1.co/16/16642cc190b54ed484c91285345f24c616e380ad.jpeg
កីទ្បា

 ១៥-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Conor រកចំណូលពីការវ៉ៃបានច្រើនជាង Dustin ដល់ទៅប្រាំដង

អាមេរិក៖ អ្នកប្រដាល់សញ្ជាតិអៀឡង់ដ៏ល្បីឈ្មោះ Conor McGregor បានវាយចាញ់ Dustin Poirier នៅសង្វៀន UFC 264 កាលពីថ្ងៃទី១១ខែ កក្កដាកន្លងទៅនេះ ដោយ Conor បានបាក់ជើងក្រោយចូលប្រកួតបានតែ៥នាទីគត់ធ្វើឲ្យគេចាញ់ Dustin យ៉ាងអាម៉ាសបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកប្រដាល់ Conor McGregor 
អ្នកប្រដាល់ Conor McGregor 
អ្នកប្រដាល់ Conor McGregor 
អ្នកប្រដាល់ Conor McGregor 

នេះជាបរាជ័យលើកទី២ហើយសម្រាប់ Conor ក្នុងការប្រកួតជាមួយ Dustin Pourier ដោយកាលពីសង្វៀន UFC 257 អ្នកប្រដាល់រូបនេះក៏ធ្លាប់ចាញ់ហើយផងដែរ។

ការប្រកួតរវាង Conor McGregor និង Dustin Poirier លើកទី៣
ការប្រកួតរវាង Conor McGregor និង Dustin Poirier លើកទី៣

យ៉ាងណាមិញ  McGregor នៅតែទទួលបានចំណូលពីការឡើងសង្វៀននេះដល់ទៅ ៣.៦១លានផោន(ស្មើនឹងប្រមាណ ៥លានដុល្លារ) ដែលចំនួននេះវាច្រើនជាង Dustin Poirier ដែលជាអ្នកឈ្នះដល់ទៅប្រាំដងឯណោះ នេះបើយោងតាម The Sports Daily។

ការប្រកួតរវាង Conor McGregor និង Dustin Poirier លើកទី៣
ការប្រកួតរវាង Conor McGregor និង Dustin Poirier លើកទី៣
អ្នកប្រដាល់ Conor McGregor
អ្នកប្រដាល់ Conor McGregor

Dustin ទទួលបានប្រាក់ចំណូលពីការវ៉ៃនេះតែ ៧៣៦០០០ ផោន(ស្មើនឹងប្រមាណ១លានដុល្លារ)ប៉ុណ្ណោះ ខណៈដែលទស្សនិកជនដែលបានចូលមើលការប្រកួតនេះតាមអនឡាញបានធ្វើឲ្យខាង UFC ចំណេញទឹកប្រាក់ដល់ទៅ ១.៨លានផោន(ស្មើនឹងប្រមាណ២.៤លានដុល្លារ) ដែលវាធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតរបស់ UFC ដែលរកបានចំណូលខ្ពស់ជាងគេលំដាប់ទី២បន្ទាប់ពីការប្រកួតរបស់ Conor McGregor ជាមួយ Khabib Nurmagomedov

ការប្រកួតរវាង Conor និង Khabib
ការប្រកួតរវាង Conor និង Khabib

McGregor បានបង្ហាញខ្លួនតែប្រាំនាទីគត់ក្នុងការប្រកួតនេះនិងត្រូវសែងចេញពីសង្វៀនដោយសារបាក់ជើង ដែលវាធ្វើឲ្យគេរកចំណូលបាន ១២០៣៣ផោន(ស្មើនឹងប្រមាណ១៦០០០០ដុល្លារ)ក្នុងមួយវិនាទី។គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ Conor McGregor បានជាប់ឈ្មោះជាកីឡាករដែលរកបានចំណូលខ្ពស់បំផុតក្នុងពិភពលោកផងដែរ។

អ្នកប្រដាល់ Conor McGregor
អ្នកប្រដាល់ Conor McGregor

ខណៈនោះដែរ McGregor បាននិយាយថាការប្រកួតសងសឹករវាងគេនិង Dustin នៅតែបន្តកើតមាន ប៉ុន្តែត្រូវរង់ចាំព្យាបាលខ្លួនរហូតដល់ខែមករាឆ្នាំក្រោយចប់សព្វគ្រប់សិន ឯ Dustin Poirier ត្រូវឡើងសង្វៀនជាមួយ Charles Oliveira នៅការប្រកួតលើកក្រោយ៕

អ្នកប្រដាល់ Dustin Poirier 
អ្នកប្រដាល់ Dustin Poirier 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T