បើដឹងសង្សារចាស់ជិតការ បើអ្នកជាមនុស្សឆ្លាត មិនធ្វើរឿងនេះដាច់ខាត

//s9.kh1.co/f2/f2fa25fb7c960a872ede41fd6b461b86cb4e6081.jpg
យល់ដឹង

 ១៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្សដែលធ្លាប់ស្រលាញ់គ្នា ធ្លាប់រៀបចំផែនការជិវិតគូជាមួយគ្នា តែបែរជាទៅមានជីវិតគូ ជាមួយនឹងអ្នកផ្សេងទៅវិញ បើទោះបីជាក្នុងនាមជាសង្សារចាស់ក៏ដោយ ក៏វាធ្វើឱ្យយើងមានអារម្មណ៍មិនល្អដែរ ប៉ុន្តែមនុស្សស្រីឆ្លាត គឺគេដាច់ខាត មិនធ្វើរឿងទាំងនេះទេ។

យល់ដឹង៖ សង្សារចាស់ គឺជាមនុស្សដែលយើងធ្លាប់ស្រលាញ់ ​ធ្លាប់ស្និទ្ធស្នាលជាមួយគ្នា ហើយក៏ធ្លាប់រៀបចំផែនការជីវិតគូជាមួយគ្នា ប៉ុន្តែអ្វីៗក៏ត្រូវបានរលាយអស់ ដោយសារតែស្នេហា ត្រូវឈានដល់ការបែកបាក់គ្នា លើសពីនេះ បើទោះបីជាបែកគ្នា ដោយអស់ចិត្តស្រលាញ់គ្នាក៏ដោយ តែវាក៏នៅតែដិតដាម នៅក្នុងចិត្ត រៀងៗខ្លួនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មនុស្សពីរនាក់ដែលបែកគ្នាហើយ ទោះមានអ្នកថ្មីរៀងៗខ្លួនក៏ដោយ ក៏មនុស្សពីរនាក់ គ្រប់ពេលដែលលឺអ្វីពីគ្នា ក៏វាធ្វើឱ្យពួកគេ មានអារម្មណ៍មិនល្អដែរ ហេតុនេះហើយ ចំពោះមនុស្សស្រី ប្រសិនបើអ្នកបានលឺដំណឹងថា សង្សារចាស់អ្នក ជិតចូលរោងការហើយនោះ អ្នកត្រូវតែធ្វើជាមនុស្សស្រីដែលឆ្លាត ហើយដាច់ខាត កុំធ្វើរឿងទាំងនេះ ឱ្យសោះ។

នៅពេលដែលដឹងថាសង្សារចាស់ជិតរៀបការ មនុស្សស្រីឆ្លាតនឹងមិនធ្វើរឿងទាំងនេះជាដាច់ខាត៖

១. ព្យាយាមចង់ដឹង ចង់លឺបន្ថែមដែលទាក់ទងនឹងមង្គលការគេ

រូបតំណាង
រូបតំណាង

បើទោះបីជានៅក្នុងចិត្ត មានការអាលោះអាល័យ យ៉ាងណាក៏ដោយ ក៏មនុស្សស្រីឆ្លាត មិនព្យាយាមចង់ដឹង ចង់លឺបន្ថែម ដែលទាក់ទងនឹងមង្គលការ របស់សង្សារចាស់គេឡើយ ព្រោះគេដឹងថា បើទោះបីជាបានដឹងហើយ វាមិនត្រឹមតែគ្មានផលប្រយោជន៍អ្វី សម្រាប់ខ្លួនគេទេ តែវាអាចនឹងធ្វើឱ្យពួកគេ មានអារម្មណ៍មិនល្អ ហើយអាចនឹងនឹកឃើញ នូវរឿងរ៉ាវចាស់ៗ ទៀតផង។

២. ព្យាយាមឱ្យខ្លួនឯងនឹកឃើញរឿងពីមុន ដែលធ្លាប់មានជាមួយគ្នា

រូបតំណាង
រូបតំណាង

នៅក្នុងចិត្តវាអាចនឹង មានការប៉ះពាល់បន្តិច នៅពេលដែលដឹងថា មនុស្សដែលធ្លាប់តែរៀបចំផែនការ ជីវិតគូជាមួយគ្នា តែបែរទៅជាមានជីវិតគូ ជាមួយនឹងអ្នកផ្សេងទៅវិញនោះ ដូច្នេះហើយ មនុស្សស្រីឆ្លាត នៅពេលដែលដឹងថាសង្សារចាស់របស់គេ ជិតរៀបការហើយនោះ អ្វីដែលគេមិនធ្វើ គឺការរំលឹក នូវរឿងរ៉ាវចាស់ៗ ដែលធ្លាប់មានជាមួយគ្នា ព្រោះនៅពេលដែលរំលឹកវាមក វាគ្មានអ្វីដែលល្អឡើយ ក្រៅពីពាក្យថាស្តាយស្រណោះ នូវអ្វីដែលល្អៗ ដែលធ្លាប់មានជាមួយគ្នា ហេតុនេះហើយ មនុស្សស្រីឆ្លាត គឺគេមិនព្យាយាមឱ្យខ្លួនឯង នឹកឃើញនូវរឿងរ៉ាវចាស់ៗទេ។

៣. ប្រាប់ពីអារម្មណ៍ដែលខ្លួនមាន ដល់អ្នកថ្មីអ្នក

រូបតំណាង
រូបតំណាង

មិនថាដំណឹង រឿងសង្សារចាស់ ជិតចូលរោងការ វាបានធ្វើឱ្យមនុស្សស្រី ទទួលរងនូវការប៉ះពាល់ ដល់អារម្មណ៍ខ្លាំងប៉ុណ្ណាទេ មនុស្សស្រីឆ្លាត​​ ដាច់ខាតគេមិនប្រាប់ពីអារម្មណ៍របស់គេ ដែលទទួលរងនូវការប៉ះពាល់នោះទេ ព្រោះប្រសិនបើប្រាប់ វាមិនត្រឹមតែធ្វើឱ្យអ្នកថ្មីគេ ទទួលបាននូវអារម្មណ៍មិនល្អនោះទេ តែវាក៏ធ្វើឱ្យទំនាក់ទំនង រវាងគេនឹងអ្នកថ្មី មានការរង្គោះរង្គើជាខ្លាំងទៀតផង។ ព្រោះថា គ្មានមនុស្សប្រុសណាម្នាក់ ដែលគេសប្បាយចិត្តទេ នៅពេលដែលឃើញសង្សារខ្លួនឯង កើតទុក្ខ ដោយសារតែរឿងសង្សារចាស់ នោះទេ៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T