ប្រសើរណាស់! កម្មវិធី Google Photos នឹងមានមុខងារ អាចស្នើសុំរូបថតពីមិត្តភក្ដិបងប្អូន

//s9.kh1.co/85/85ca16d9e90676ec11bb170ce1f6078a4072fc91.jpg
បច្ចេកវិទ្យា

 ១៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វាអាចជាវិធីសាស្ត្រដ៏ល្អមួយ សម្រាប់ប្រមូលផ្ដុំរូបថតនៃកម្មវិធីខួបកំណើតឬពិធីមង្គលការពីភ្ញៀវនានា

បរទេស៖ បច្ចុប្បន្ន ក្រុមហ៊ុន Google កំពុងធ្វើការលើមុខងារថ្មី សម្រាប់កម្មវិធី Google Photos ដែលនឹងអនុញ្ញាតឲ្យអ្នក ចែករំលែកលីងជាមួយមិត្តភក្ដិរបស់អ្នក ដើម្បីស្នើសុំរូបថត។ វាអាចជាវិធីនៃការប្រមូលទុកនៃរូបថតអនុស្សាវរីយ៍ទាំងអស់រួមគ្នា ពីព្រឹត្តិការណ៍ពិសេសឬឱកាសជួបជុំគ្រួសារ ឬក៏ដើម្បីសុំមើលទិដ្ឋភាពដែលយើងមិនបានចូលរួមដោយផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុខងារពិសេសចុងក្រោយនេះ ត្រូវ​បានបង្ហាញដោយអ្នកជំនាញស៊ើបអង្កេតកម្មវិធី នាង Jane Manchun Wong។ រូប screenshots របស់នាងបានបង្ហាញផ្ទៃថ្មីមួយ នៅផ្នែក Sharing tab ក្នុងកម្មវិធី Google Photos ដែលដាក់ថា Ask friends for photos ដែលនឹងនាំយើងទៅកាន់អេក្រង់ ដែលអាចបង្កើតលីងផ្ទាល់ខ្លួន ហើយផ្ញើទៅកាន់មិត្តភក្តិនិងគ្រួសាររបស់យើង។

នៅពេលយើងបានទទួលមុខងារនេះ នៅក្នុងកម្មវិធី Google Photos (នៅលើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android) ពួកយើងអាចចែករំលែករូបភាពជាក្រុមជាមួយអ្នកផ្ញើ។ វាអាចជាវិធីសាស្ត្រដ៏ល្អមួយ សម្រាប់ប្រមូលផ្ដុំរូបថតនៃកម្មវិធីខួបកំណើតឬពិធីមង្គលការពីភ្ញៀវនានា ដូចនេះយើងអាចបង្កើតជាអាល់ប៊ុមមួយ ដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញ។ គេមិនទាន់ដឹងច្បាស់ថា ពេលណាទើបមុខងារពិសេសនេះត្រូវបានដាក់ឲ្យប្រើជាសាធារណៈនោះទេ៕

ប្រភព: Android Police

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T