មើលទៅក៏មានក្តីសុខដែរ! បេនីយ៉ាំង បង្ហាញរូបស្វីតម្លឹងៗ ជាមួយគូស្នេហ៍

//s9.kh1.co/7b/7bb3b9d024284a637786446779a2599678e93c82.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កាន់តែរំជួលចិត្តជំនួស តារាស្រី កញ្ញា​ បេនីយ៉ាំង បន្ទាប់ពីបានបង្ហាញឈុតឆាកឱបថើបគ្នាជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត យ៉ាងផ្អែមល្ហែមបែបនេះ

ភ្នំពេញ៖ ទោះជាឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន តែ បច្ចុប្បន្ននេះ តារាស្រី កញ្ញា បេនីយ៉ាំង កំពុងតែមានភាពមមាញឹក និងទទួលបានជោគជ័យទៅលើការរកស៊ីរបស់ខ្លួន ជាពិសេស ហ្វេនជាច្រើនក៏នៅតែបង្ហាញពីការគាំទ្រ និងតាមដានគ្រប់សកម្មភាពរបស់តារាស្រីរូបនេះជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ទន្ទឹមនឹងភាពជោគជ័យនៅក្នុងមុខរបរថ្មីរបស់ខ្លួនវិញ ក៏មានភាពស្រស់បំព្រងមិនចាញ់គ្នាដែរ ក្នុងពេលដែលរូបនាងបានបង្ហាញពីសកម្មភាព ទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត នៅលើបណ្ដាញសង្គម ដែលបានយល់ចិត្តគ្នា និងផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ 

ម៉្យាងវិញទៀត ថ្មីនេះ កញ្ញា បេនីយ៉ាំង បានបញ្ចេញរូបភាពជាច្រើនសន្លឹក បង្ហាញពីឈុតឆាកឱបថើបគ្នាជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន ពោរពេញដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងសារសរសេរថា៖ 

មួយថ្ងៃថើបក្រោម ២០០ ដងមួយថ្ងៃនិយាយថាស្រលាញ់ក្រោម ២០០ ដង
ពេលវេលាមើលមិនឃើញ ថ្ងៃក្រោយយ៉ាងណាមិនដឹង
ដឹងត្រឹមពេលនេះបេះដូងថ្លើមប្រម៉ាត់រុំចូលគ្នាបានហើយ
My special

បេនីយ៉ាំង

ទន្ទឹមនឹងឈុតឆាកដ៏រំជើបរំជួលបែបនេះ ក៏កំពុងតែធ្វើឲ្យបណ្ដាអ្នកទស្សនាក៏ដូចជាហ្វេនៗជាច្រើនស្ទើរតែលើសជាតិស្ករជំនួសអ្នកទាំងពីរ និងបានចូលមកខមិនបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមមួយនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនីយ៉ាំង និង គូស្នេហ៍
បេនី យ៉ាំង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T