កុំថាមានលុយទិញអ្វីបានគ្រប់យ៉ាង! របស់ទាំង៤យ៉ាងនេះហើយ លុយរាប់លានក៏ទិញមិនបាន

//s9.kh1.co/55/5597548acd747b52981ba8cb157a8a6b41933eea.jpg
ប្រលោមលោក & អប់រំ

 ១៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សយើងម្នាក់ៗ មិនថាមានលុយច្រើនខ្លាំង រហូតដល់ថ្នាក់ ទិញអ្វីៗគ្រប់យ៉ាង នៅលើលោកនេះបានទេ តែរបស់ទាំង៤យ៉ាងនេះ គឺមិនអាចឱ្យយើងយកលុយទៅទិញបានទេ។

យល់ដឹង៖ វាជាការពិត ដែលលុយគឺជាអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នា មានក្តីសុខបាន ប៉ុន្តែក្តីសុខមួយនោះ គឺវាមានត្រឹមតែរយៈពេលខ្លី តែប៉ុណ្ណោះ ព្រោះថាក្តីសុខពិតប្រាកដ របស់មនុស្សមិនមែនស្ថិតនៅលើ លុយតែមួយមុខទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត លុយអាចឱ្យអ្នក ទិញបាននូវអ្វីៗគ្រប់យ៉ាង ដែលអ្នកចង់បាន ហើយនៅពេលដែលអ្នក ទទួលបាននូវអ្វីដែលចង់បានហើយនោះ វានឹងធ្វើឱ្យអ្នកមានក្តីសុខ ប៉ុន្តែក្តីសុខនោះ វាមិនអាចនៅជាមួយអ្នក បានរហូតឡើយ ព្រោះក្តីសុខដែលអាចនៅជាមួយនឹងអ្នក បានរហូតនោះ គឺមានរបស់មួយចំនួនទេ ហើយរបស់ទាំងនោះ មិនអាចឱ្យអ្នក យកលុយទៅទិញបានឡើយ។

មិនថាអ្នកមានលុយច្រើនប៉ុណ្ណាទេ របស់ទាំង៤យ៉ាងនេះ មិនអាចធ្វើឱ្យអ្នកទិញបានទេ៖

១. សុខភាព

រូបតំណាង
រូបតំណាង

មនុស្សមួយចំនួន បានលះបង់កម្លាំងកាយ ធ្វើការរហូត ដល់ធ្លាក់ខ្លួនឈឺ គឺដើម្បីតែលុយ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាធ្វើការ ដើម្បីតែលុយ ដោយមិនមើលថែសុខភាពខ្លួនឯង ឱ្យបានល្អទេនោះ ទោះអ្នករកលុយ បានច្រើនប៉ុណ្ណា ក៏ដោយ ក៏អ្នកមិនអាច មានក្តីសុខពិតប្រាកដបានដែរ។ ម្យ៉ាងវិញ បើទោះបីជាលុយ អាចយកទៅទិញថ្នាំ មកព្យាបាលបានក៏ពិតមែន ប៉ុន្តែវាមិនអាច យកទៅទិញសុខភាពល្អបាននោះទេ ហេតុនេះហើយ អ្នកទាំងអស់គ្នា ត្រូវតែសុខភាពខ្លួនឯង ឱ្យសំខាន់ជាងលុយដែលអ្នករក។

២​. សេចក្តីស្រលាញ់

រូបតំណាង
រូបតំណាង

សេចក្តីស្រលាញ់ពិតប្រាកដ របស់មនុស្ស គឺមិនអាចយកលុយ ទៅទិញបានឡើយ មិនថាមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏វាមិនអាច យកទៅប្តូរជាមួយនឹងក្តីស្រលាញ់ ដែលមាននៅក្នុងបេះដូងរបស់មនុស្សបានដែរ។ ហេតុនេះហើយ ប្រសិនបើអ្នកទាំងអស់គ្នា បានជួបសេចក្តីស្រលាញ់ ដ៏ពិតប្រាកដមួយហើយនោះ អ្នកទាំងអស់គ្នាត្រូវចេះថែរក្សា កុំចាំទាល់តែបាត់បង់ឱ្យសោះ ព្រោះទោះអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចរកបានមនុស្ស ដែលមានក្តីស្រលាញ់ពិតប្រាកដ ចំពោះអ្នកបានដែរ។

៣. ស្នាមញញឹម

រូបតំណាង
រូបតំណាង

ពិតណាស់ លុយអាចធ្វើឱ្យមនុស្ស មានស្នាមញញឹមបាន ដោយសារវាជាអ្វីម្យ៉ាង ដែលអាចជួយ ធ្វើឱ្យមនុស្សដោះស្រាយបាន នូវបញ្ហាមួយចំនួន ប៉ុន្តែស្នាមញញឹមនោះ វាមិនមែនជាស្នាមញញឹម ដែលពិតប្រាកដ ចេញពីចិត្តឡើយ ព្រោះថា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួន ដែលមានលុយចាយ ស្ទើរតែមិនអស់ នៅតែមិនអាច មានស្នាមញញឹមពិតប្រាកដមួយផង។ ហេតុនេះហើយ ទើបគេថា​ លុយមិនអាចទិញស្នាមញញឹម ដែលប្រកបដោយក្តីសុខពិតប្រាកដបានឡើយ ព្រោះវាកើតចេញពីភាពរីករាយពិតប្រាកដ ដែលមាននៅក្នុងចិត្តមនុស្ស។

៤. ភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

ភាពស្មោះត្រង់របស់មនុស្ស គឺមិនអាចយកលុយ ទៅទិញបានឡើយ ព្រោះថា ទោះអ្នកទាំងអស់គ្នា មានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏អ្នកដែលនៅក្បែរអ្នក មិនអាចស្មោះត្រង់នឹងអ្នក បាន១០០ភាគរយដែរ។ ម្យ៉ាងវិញ គេអាចនឹងស្មោះត្រង់ជាមួយអ្នក ដោយសារតែមើលឃើញ ទ្រព្យសម្បត្តិរបស់អ្នក តែប៉ុណ្ណោះ ដូច្នេះហើយ ប្រសិនបើអ្នក បានជួបមនុស្ស ដែលមានភាពស្មោះត្រង់ នឹងអ្នកពិតប្រាកដ ដោយមិនមើលលើទ្រព្យសម្បត្តិ របស់អ្នកនោះ អ្នកគួរតែរក្សាគេឱ្យបានល្អ ហើយអ្នក ក៏គួរតែមានភាពស្មោះត្រង់ ជាមួយនឹងងគេវិញផង បើមិនអញ្ចឹងទេ ទោះអ្នកមានលុយច្រើន រហូតដល់ចាយមិនអស់ទៀត ក៏អ្នកនៅតែមិនអាច រកបានមនុស្សស្មោះត្រង់ នឹងអ្នកពិតប្រាកដ បានដែរ៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T