អាយដលអ្នកណាស្អាតយ៉ាងហ្នឹង! ឡើងដូចAngelពេល ស៊ូហ្សាណា តែងខ្លួនបែបនេះ

//s9.kh1.co/9b/9b98178ca880c6aa7f6035b09d86d7887481f56c.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាន់តែស្អាតហើយ​ រ៉េត ស៊ូហ្សាណា តែងខ្លួនបែបនេះឡើងដូច Angel។

ភ្នំពេញ៖ ដូចដែរបងប្អូនបានស្គាល់ហើយ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ដែលមាន ប្រជាប្រិយភាពជាខ្លាំង ពីសំណាក់អ្នកគាំទ្រ។ រ៉េត ស៊ូហ្សាណា គឺជាអតីតបេក្ខភាព នៅក្នុងកម្មវិធី លំដាប់ពិភពលោក The Voice Cambodia រដូវកាលទ២ ដែលនាងគឺជាបេក្ខភាព មួយរូបដែលមាន ភាពលេចធ្លោជាងគេ ក្នុងចំណោមបេក្ខភាព ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រ៉េត ស៊ូហ្សាណា មិនត្រឹមតែមាន សមត្ថភាព ដ៏ពិសេសជាច្រើននោះទេ នាងមាន ទាំងសម្រស់ស្រស់ស្អាត ទៀតផង ដែលជាហេតុធ្វើឱ្យនាង មានភាព ល្បីល្បាញជាខ្លាំង តាំងតែពីនាងនៅជា បេក្ខភាពប្រឡងនៅឡើយ ហើយក៏មានភាពល្បីល្បាញ រឹតតែខ្លាំងទៀត នៅពេលដែល ហ្សាណា បានក្លាយទៅជា តារាចម្រៀងអាជីព ប្រចាំផលិតកម្ម រស្មីហង្សមាស នាពេលសព្វថ្ងៃនេះ។  

ជាក់ស្ដែង ដោយតាមរយៈការបង្ហោះរូបថតថ្មីៗ របស់តារាស្រីវ័យ២១ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ មិនស្ទើរនោះឡើយ ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនរបស់នាងជាមួយនឹងឈុតរ៉ូបពណ៌ទឹកសមុទ្រលាយឈូក ត្រឹមជង្គង់ពិតជាខ្យូតគួរឲ្យស្រលាញ់យ៉ាងខ្លាំង  រីឯសម្រស់និងរូបរាងវិញ ក៏កាន់តែប្រែប្រួលមកជាស្រស់ផូរផង់ សាច់សខ្ចី រាងស្រឡូន គួរឲ្យទាក់ទាញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T