ភ្នំពេញៈ តារាចម្រៀងប្រុសមាឌធំ ចូលប្រឡូកក្នុងវិស័យសិល្បៈ និងបច្ចុប្បន្នកំពុងជ្រក ក្រោមដំបូលផលិតកម្ម Diamond Music លោក ទេព អាណាក់ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះលោកកំពុងតែត្រៀម វាយឡុកទីផ្សារ សាងភាពល្បីល្បាញ នៅទ្រនំថ្មី ក្នុងពេលឆាប់ៗខាង មុខនេះ។

តារាចម្រៀងប្រុស ដែលទស្សនិកជនស្គាល់ថា ជាប្អូនប្រុសបង្កើត លោក ទេព អាណាន់ គឺ លោក ទេព អាណាក់ បានបង្ហើបប្រាប់ នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល FM 93.75 មេហ្គាហឺត កាលពីពេលថ្មីៗនេះថា ពេលនេះលោកកំពុងតែ សម្រុកការងារ នៅក្នុងផលិតកម្ម ច្រើន មិនសូវមានពេលទំនេរទេ ព្រោះពេលនេះ លោកត្រូវត្រៀមខ្លួន ចេញថតខារ៉ាអូខេ បទចម្រៀង វ៉ុលថ្មីលើទីផ្សារ។

លោកបានប្រាប់ ឲ្យដឹងបន្ថែមទៀតថា នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកក៏កំពុងតែត្រៀម ចេញបទចម្រៀងវ៉ុល៩ ។ក្រៅពីច្រៀង លោកក៏ឆ្លៀតពេល និពន្ធបទចម្រៀង ឲ្យផលិតកម្ម ២-៣ បទដែរ។ លោកនិយាយថា "ខ្ញុំក៏រំពឹងថា ក្រោយពីបទចម្រៀង ចេញលក់ នៅលើទីផ្សារ ទាំង CD និង VCD របស់ផលិតកម្មចេញលក់ នឹងអាចទាក់ទាញបានប្រជាប្រិយភាពពីយុវវ័យ មិនតិចទេ"។

តារាចម្រៀងប្រុសវ័យ២៧ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមថា សម្រាប់បទចម្រៀងថ្មីរបស់លោក ដែលចេញលក់នៅលើទីផ្សារ ខាងផលិតកម្ម បានខិតខំសំរិតសំរាំង ឲ្យអស់ពីថ្វីដៃ និងការសម្តែង ធ្វើយ៉ាងណាឲ្យល្អ មានភាពលេចធ្លោ នៅក្នុងវ៉ុលថ្មី ហើយតាមរយៈ បទចម្រៀង ទាំងអស់នេះ និងធ្វើឲ្យមហាជនស្គាល់ លោកកាន់តែច្រើនជាងនេះ។

សូមជម្រាបផងដែរ ថា ទេព អាណាក់ បានសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំ ។ ថ្មីៗនេះលោកក៏មានចេញបទចម្រៀងជាច្រើន នៅក្នុងផលិតកម្ម Diamond Music ។ បទចម្រៀងដែលមាន ភាពលេចធ្លោខ្លាំង មានចំណងជើងថា "យប់មិញខ្ញុំយំ, គេថាខ្ញុំមានកម្ម , នេះបានចំជាអ្នកកា្លហាន, បងសុំមិនជ្រើស, ឈឺចាប់មុនពេលបែក"និង បទចម្រៀងជាច្រើនទៀត៕







ដោយ៖ LookingTODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]