ឃាតករគ្មានបេះដូង! កូវីដបន្តឆក់យកជីវិតលោកយាយវ័យ៧២ឆ្នាំម្នាក់ នៅខេត្ត...

//s9.kh1.co/f3/f365c75e0f4e540740258ce11b96ca717a4c22e2.jpg
សង្គម

 ១៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន កូវីដបន្តឆក់យកជីវិតលោកយាយវ័យ៧២ឆ្នាំម្នាក់ នៅខេត្តកោះកុង

កោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ផ្អែកតាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជាក់ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០១នាក់ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទុំ សាត អាយុ ៧២ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង បានទទួលមរណភាព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៨ នាទី នៅលំនៅឋានរបស់ខ្លួន បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តសាកសព ដោយប្រើឧបករណ៍តេស្តរហ័ស (RAPID TEST) ទទួលលទ្ធផលវិភាគវិជ្ជមានកូរីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន ដើម្បី ជៀសឲ្យផុតពីជម្ងឺ covid១៩៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិត ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង
សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T