អុញនោះ! មិនទាន់បើករដូវកាលថ្មីផង អ្នកគាំទ្រទាមទារឲ្យគ្រូបង្វឹកនៅ PL រូបនេះចុះចេញពីតំណែង

//s9.kh1.co/59/593862c617eb23be5e9f7307c60b648997fa179d.jpeg
កីទ្បា

 ១៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ Arsenal ទាមទារឲ្យ Arteta ចុះចេញពីតំណែង

អង់គ្លេស៖ អ្នកគាំទ្ររបស់ក្លិបកាំភ្លើងធំ Arsenal បាននាំគ្នាបង្ហោះសារ Hashtag មួយក្នុងបណ្ដាញសង្គមថា #ArtetaOut ដែលមានន័យថា ត្រូវបណ្ដេញ លោកគ្រូបង្វឹក Mikel Arteta ចេញក្រោយពីក្លិប Arsenal បានប្រកួតចាញ់ Hibernian នៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

Arsenal បានចាញ់ក្លិបមកពីស្កុដលែន៍ Hibernian ក្នុងលទ្ធផល ២ ទល់នឹង ១ ដោយ Emile Smith Rowe រកបាន១គ្រាប់នៅនាទីទី៨២បន្ទាប់ពី Boyle និង Mackay របស់ខាង Hibernian រកបាន២គ្រាប់ទៅហើយ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe
ការប្រកួតរវាង Arsenal និង Hibernian
ការប្រកួតរវាង Arsenal និង Hibernian

ដោយក្នុងនោះក្រុមទាំងមូលសុទ្ធតែមានកីឡាករឆ្នើមៗនៅឈុតធំចូលលេងទាំងអស់ មានតែពីរនាក់គត់ដែលមកពីឈុតយុវជនគឺ Arthur Okonkwo និង Harry Clarke

លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

យ៉ាងណាមិញ បន្ទាប់ពីឃើញសភាពដុនដាបរបស់ Arsenal គឺអ្នកគាំទ្រក៏បានខឹងសម្បារនិងបានមូលមតិគ្នាទាមទារឲ្យលោកគ្រូបង្វឹក Arteta ចុះចេញពីតំណែង។

លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

មានអ្នកគាំទ្រខ្លះបាននិយាយថា ចង់ឲ្យ Arsenal ប្ដូរគ្រូបង្វឹកយក Antonio Conte មកដឹកនាំជំនួសវិញ ដោយថា Mikel Arteta ជាគ្រូបង្វឹកល្អម្នាក់តែត្រូវការបទពិសោធន៍ឲ្យខ្លាំងជាងនេះទើបអាចដឹកនាំ Arsenal បាន។

លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

អ្វីដែលពួកគេមិនពេញចិត្តគឺវាជាការប្រកួតមកពីក្រុមដែលមិនមែនស្ថិតនៅ Premier League តែ Arsenal បែរជាយកឈ្នះមិនបានទាំងដែលមានប្រធានក្រុម Pierre-Emerick Aubameyang, Willian, Alexandre Lacazette, Nicolas Pepe និង Hector Bellerin ចូលលេងនៅក្នុងការប្រកួតនោះ។

ខ្សែប្រយុទ្ធ Pierre Emerick-Aubameyang 
ខ្សែប្រយុទ្ធ Pierre Emerick-Aubameyang 

ចំណែកអ្នកគាំទ្រខ្លះទៀតក៏បាននិយាយថាវាជាការប្រកួតបែបមិត្តភាពកម្ដៅសាច់ដុំប៉ុណ្ណោះ មិនគួរដាក់បន្ទុកទៅគ្រូបង្វឹកបែបនេះឡើយ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T