គួរឲ្យគោរពណាស់! ដើម្បីឲ្យក្លិបអាចចុះកុងត្រាយកកីឡាករថ្មីបាន Messi សុខចិត្តធ្វើរឿងមួយនេះ

//s9.kh1.co/07/0711ecaa91af57c324e37e76c73aeaa629b39d3e.jpeg
កីទ្បា

 ១៥-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Messi សុខចិត្តកាត់ប្រាក់ឈ្នួលរបស់ខ្លួនពាក់កណ្ដាលដើម្បីសម្រាលបន្ទុករបស់ក្លិប

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ខ្សែប្រយុទ្ធ Lionel Messi បានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកុងត្រាថ្មីជាមួយក្លិប Barcelona ដោយគេសុខចិត្តកាត់ប្រាក់ខែរហូតដល់៥០ភាគរយឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែប្រយុទ្ធ Lionel Messi 
 ខ្សែប្រយុទ្ធ Lionel Messi 

កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះផុតកំណត់តាំងពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០២១ ប៉ុន្តែក្លិបកំពុងចរចាបន្តកុងត្រាថ្មីជាមួយគេដែលលទ្ធផលឈានទៅរកភាពវិជ្ជមានច្រើន។

 ខ្សែប្រយុទ្ធ Lionel Messi 
 ខ្សែប្រយុទ្ធ Lionel Messi 

ឥលូវនេះសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញជាច្រើនបានបង្ហើបហើយថា Messi នឹងបន្តកុងត្រាដល់ទៅ៥ឆ្នាំជាមួយក្លិប ដោយក្នុងនោះគេសុខចិត្តកាត់ប្រាក់ឈ្នួលចំនួនដល់ទៅ៥០ភាគរយ ដោយទទួលបានតែ១.២លានផោន(ស្មើនឹងប្រមាណ ១.៦លានដុល្លារ) ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

 ខ្សែប្រយុទ្ធ Lionel Messi 
 ខ្សែប្រយុទ្ធ Lionel Messi 

Barcelona ក៏នឹងដាក់តម្លៃផ្ដាច់កុងត្រារបស់គេដល់ទៅ៣០០លានផោន(ស្មើនឹងប្រមាណ៤១៦.៤លានដុល្លារ)។

 ខ្សែប្រយុទ្ធ Lionel Messi 
 ខ្សែប្រយុទ្ធ Lionel Messi 

ការកាត់ប្រាក់ឈ្នួលរបស់ Messi នឹងអាចជួយសម្រាលបន្ទុកដល់ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះហើយក្លិបក៏អាចចុះកុងត្រាយក Sergio Aguero,Eric Garcia,Emerson Royal និង Memphis Depay បានផងដែរ។

ខ្សែប្រយុទ្ធ Sergio Aguero,Memphis Depay និង Eric Garcia
ខ្សែប្រយុទ្ធ Sergio Aguero,Memphis Depay និង Eric Garcia

គេរំពឹងទុកថាក្លិប Barcelona នឹងប្រកាសពីការចុះកុងត្រាជាផ្លូវការរបស់ Lionel Messi នៅសប្តាហ៍ក្រោយដែលវាជារឿងគួរឲ្យរីករាយមួយសម្រាប់អ្នកគាំទ្រទាំងអស់៕

 ខ្សែប្រយុទ្ធ Lionel Messi 
 ខ្សែប្រយុទ្ធ Lionel Messi 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T