ចូលចិត្តផ្លែផាសិន តោះមករៀនធ្វើការ៉េមរសជាតិផាសិនឆ្ងាញ់ប្លែកមាត់

//s9.kh1.co/8e/8eb75b1f369c5080db745396745b38adfc17b9c0.png
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ផ្លែផាសិន មានរសជាតិជូអែម គេយកវាទៅធ្វើជាភេសជ្ជៈដើម្បីទទួលទាន ថ្វីត្បិតតែវាមានរសជាតិបែបនេះមែន ប៉ុន្ដែផាសិនអាចយកទៅធ្វើជាការ៉េមមួយមុខបានដោយងាយស្រួលនិងមានរសជាតិឆ្ងាញ់ប្លែក។

អាហារ​៖ ផ្លែផាសិន គឺជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែម ដោយសារតែវាមានរសជាតិបែបនេះ គេបានយកវាទៅធ្វើជាភេសជ្ជៈផ្សេងៗ។ ជាពិសេសមនុស្សភាគច្រើនចូលចិត្ត ផ្លែផាសិន នេះណាស់ ប៉ុន្ដែមិនសូវមានអ្នកណាយកវាមកធ្វើជាបង្អែមនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះសូមណែឲ្យអ្នកដែលចូលចិត្តផ្លែផាសិន សាកយកវាមកធ្វើការ៉េមតាមវិធីខាងក្រោម៖

គ្រឿងផ្សំ៖

១. ផ្លែផាសិនទុំ ១០ផ្លែ

២. ទឹកដោះគោស្រស់ កន្លះកែវ

៣. ទឹកដោះគោគ្រីម ១កែវកន្លះ

៤​. ស្ករស ៣ភាគ៤កែវ (លីលកតាមចំណូលចិត្ត)

៥. ពង ៦គ្រាប់

ការ៉េមផាសិន
ការ៉េមផាសិន

របៀបធ្វើ៖

១. ចាក់ទឹកដោះគោស្រស់ ទឹកដោះគោគ្រីមនិងស្ករសចូលក្នុងឆ្នាំងមួយ កូរវាចូលគ្នាឲ្យរលាយស្ករ បន្ទាប់មកយកវាទៅស្ងោរ កូរវាជាបណ្ដើរៗរហូតដល់វាជិតពុះ បិទភ្លើងឡើងឆ្នាំងចេញ ទុកមួយឡែកសិន។

ការ៉េមផាសិន
ការ៉េមផាសិន

២. យកពងគោះដាក់ក្នុងចានធំមួយ (យកតែពងក្រហម) បន្ទាប់មកចាក់ទឹកដោះគោដែលទុកក្នុងឆ្នាំងនោះប្រហែលកន្លះកូនចានចូល វាយវាចូលគ្នារហូតដល់ម៉ត់សព្វសាច់ល្អ ហើយយកទៅចាក់ចូលក្នុងទឹកដោះគោដែលនៅសល់ រួចយកទៅកូរ ដោយបើកភ្លើងតិចៗ កូរវាបណ្ដើរប្រហែល១០នាទី(រៀងខាប់ល្មម)។ 

ការ៉េមផាសិន
ការ៉េមផាសិន

៣​. យកល្បាយដែលកូរហើយនោះទៅដាក់ឲ្យត្រជាក់ក្នុងទូរទឹកកកសិន ងាកមកយកផ្លែផាសិនកោសយកសាច់ខាងក្នុងរបស់វាដាក់ក្នុងឆ្នាំងមួយឲ្យស្អាត រួចយកទៅចម្អិនដោយដាក់ភ្លើងតិចៗប្រហែល១ទៅ២នាទី។ 

ការ៉េមផាសិន
ការ៉េមផាសិន

៤.​ យកផាសិនដែលឆ្អិនហើយនោះទៅលាយជាមួយល្បាយដែលដាក់ក្នុងទូរទឹកកកនោះ រួចយកវាទៅដាក់ឲ្យកក់ប្រហែល៨ម៉ោងឬមួយយប់ ហើយពេលព្រឹកឡើងយកវាទៅដាក់ក្នុងទូរត្រជាក់ធម្មតា ដើម្បីអាចទទួលទានបាន៕

ការ៉េមផាសិន
ការ៉េមផាសិន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T