ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានា ក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្នុងឆ្នាំ 1923 លោក Dr. Sedgwick ជាលេខាម្នាក់របស់ ហ៊ីត្លែរ បានព្យាយាម បញ្ចុះបញ្ចូល អោយហ៊ីត្លែរ កោរពុកមាត់មួយដុំធំ ក្បែររន្ធច្រមុះ នោះចេញ ដើម្បីអោយវាដុះចេញមកធម្មតាឡើងវិញ ប៉ុន្តែ ហ៊ីត្លែរបានឆ្លើយថា " កុំបារម្មណ៍អំពីពុកមាត់របស់ខ្ញុំអី បើទោះជាពេលនេះ វាមិនទាន់សម័យ និង ពេញនិយម ក៏ពិតមែន តែនៅពេលក្រោយ វានឹងល្បី ព្រោះថា ខ្ញុំជាអ្នកទុកពុកមាត់បែបនេះ "។


តួអង្គតុក្កតា Shrek ត្រូវបានបង្កើតឡើង ដោយយកលំនាំតាម បុរសម្នាក់ មានឈ្មោះថា Maurice Tillet។

Louis Vuitton (LV) ជាម៉ាកដ៏ល្បីបំផុតមួយ នៅលើពិភពលោក ដែលត្រូវបានគេស្គាល់ថា ផលិតផល របស់ម៉ាកនេះ មានគុណភាព ខ្ពស់ និង តម្លៃថ្លៃផងដែរ ... ជារៀងរាល់ចុងឆ្នាំ កាបូបថ្លៃៗល្បីៗ ទាំងអស់ ដែលនៅសល់ ត្រូវបានយកទៅដុតចោល ដើម្បីរក្សា កេរ្ត៍ឈ្មោះ របស់ខ្លួន ដោយមិនទុកអោយនៅសល់ចោល ក្លាយជា របស់ចាស់ ឬ សំរាប់យកទៅលក់បញ្ចុះតម្លៃ នោះទេ។

ឥណ្ឌា ជាប់ចំណាត់ថ្នាក់នាំមុខគេ លើពិភពលោក ជាប្រទេស មានករណីឃាតកម្មច្រើនបំផុត 32,719 ករណី ក្នុងមួយឆ្នាំ .. ឯរុស្ស៊ី ជាប់លេខ២ ដោយមាន 28,904 ករណី ក្នុងមួយឆ្នាំ។



នៅប្រទេសចិន ក្មេងៗត្រូវបានអនុញ្ញាត អោយសំរាក 20 នាទី ក្នុងមួយថ្ងៃ។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]