រិះគន់ Raul និង Casillas មិនគ្រប់ លោក Perez ថែមទាំង ដៀមដាមពាក្យសម្ដីធ្ងន់ៗដាក់ពូដូថា....

//s9.kh1.co/3d/3dcb91b5bf7a86085d15da1abbfdbb5fdee31389.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Perez ថា Ronaldo ជាមនុស្សឆ្កួត

អេស្ប៉ាញ៖ អ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយសារសំឡេងរបស់លោកប្រធានក្លិប Real Madrid គឺ Florentino Perez បានបែកធ្លាយដោយលោកបានរិះគន់ អតីតអ្នកចាំទី Iker Casillas និង Raul ថាមិនសមលេងនៅក្លិបនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Florentino Perez
លោក Florentino Perez

ប៉ុន្តែមុននេះបន្តិច សារព័ត៌មាន El Confidencial បានបង្ហោះសារជាសំឡេងថ្មីមួយទៀតទាក់ទងនឹងលោក Perez បានហៅ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ថាជាមនុស្សឆ្កួត ជាមនុស្សមិនគួរឲ្យចូលចិត្ត និងចូលចិត្តឲ្យគេអែបអបយកចិត្តខ្លួនថែមទៀតផង។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Florentino Perez
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Florentino Perez

គេសន្មតថាខ្សែអាត់សំឡេងនេះគឺលោក Perez បាននិយាយកាលពីឆ្នាំ២០១២ កំលុងពេលដែល ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះស្នាក់នៅក្លិប Real Madrid នៅឡើយ។មិនត្រឹមតែប៉ុណ្ណោះលោកបានរិះគន់ថា អតីតគ្រូបង្វឹករបស់ Real Madrid គឺ Jose Mourinho ជាមនុស្សមិនប្រក្រតីទៀតផង។

លោក Florentino Perez និង ខ្សែប្រយុទ្ធ Cristiano Ronaldo
លោក Florentino Perez និង ខ្សែប្រយុទ្ធ Cristiano Ronaldo
លោក Florentino Perez និង Jose Mourinho
លោក Florentino Perez និង Jose Mourinho

El Confidencial បានបង្ហោះសារសំឡេងរបស់ Florentino Perez ដែលរូបលោកបាននិយាយថា៖

(Ronaldo) គេជាមនុស្សឆ្កួត គេជាមនុស្សមិនគួរឲ្យចូលចិត្ត អ្នកគិតថាគេជាមនុស្សធម្មតា? ប៉ុន្តែគេមិនមែនជាមនុស្សធម្មតាទេ បើមិនអ៊ីចឹងក៏គេមិនធ្វើរឿងដែលគេបានធ្វើឡើយ។ អ្វីចុងក្រោយដែលគេធ្វើគឺពិតជាគ្មានប្រយោជន៍ខ្លាំងណាស់ ហេតុអីក៏អ្នកគិតថាគេប្រព្រឹត្តិទង្វើឆ្កួតៗបែបនេះ? Mendes មិនបានបញ្ជាអ្វីទៅកាន់គេទេ ហើយ Mourinho ក៏មិនហ៊ានបញ្ជាគេដែរ គ្មានទាល់តែសោះ! ពួកមនុស្សអស់នេះមានអំណួតខ្ពស់ណាស់ ទាំងគ្រូបង្វឹក(Mourinho) និងគេគឺសុទ្ធតែទម្លាប់ធ្វើអីតាមអំពើចិត្ត។ ពួកគេមិនឃើញពីការពិតទេព្រោះពួកគេទាំងពីរអាងថារកលុយបានច្រើន។ ពួកគេទាំងពីរនាក់មិនមែនជាមនុស្សធម្មតាទេ ព្រោះពួកយើងបាននិយាយពីលុយដ៏ច្រើនដែលរកបានពីកម្មសិទ្ធិក្នុងការលក់រូបថត។ មុខពួកគេហ្នឹងគឺបែបនេះ គឺរឹងទទឹងណាស់ អ៊ីចឹងហើយបានគ្រប់គ្នាមិនចូលចិត្តពួកគេ។ ឥលូវនេះគេប្រៀបដូចលាមក ហើយ Mourinho គឺជាមនុស្សឆ្កួត វាមិនមែនមកពីគេមិនចង់ចូលលេងទេ។ គេពិតជាមិនធម្មតាមែន សូម្បីឡានក៏បើកដោយគ្មានប័ណ្ណបើកបរ៕

លោក Florentino Perez
លោក FlorentinoA
លោក FlorentinoA

ប្រភពAF

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T