ខ្លោចចិត្ត! យុគ ចិន្តា ស្រែកទ្រហោយំ ​​«ឈុតម៉ែទិញឲ្យទុក ថ្ងៃពិសាទបូជា បែរជាស្លៀកមកយកធាតុម៉ែទៅវិញ» (មានវីដេអូ)

//s9.kh1.co/93/93d4ef4af6ad23cdc4f935c042f765a7fca91d82.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទប់ទឹកភ្នែកលែងជាប់ អ្នកនាង យុគ ចិន្តា ស្រែកទ្រហោយំ ឈុតម៉ែខំទិញឲ្យទុក ថ្ងៃពិសាទបូជា បែរជាត្រូវ ស្លៀកមកយកធាតុម៉ែទៅវិញ

រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះ មហាជនជាច្រើន ពិតជា ភ្ញាក់ផ្អើល ព្រមទាំង សម្តែងការសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹង​ មរណភាពរបស់អ្នកម្តាយ ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ដែលមើលទៅ ពិតជាស្រស់ៗខ្លាំងណាស់​ រហូតដល់ថ្នាក់សិល្បករ សិល្បការិនីជាច្រើន សម្តែងការនឹកស្មានមិនដល់ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី សពអ្នកម្តាយ ពិធីការិនីរូបនេះ បានបូជារួចរាល់ទៅហើយ បើគិតមកដល់ពេលនេះ ដោយក្នុងនោះ អ្នកនាង យុគ ចិន្តា បានទម្លាយវីដេអូ ស្រែកទ្រហោយំ ធ្វើឲ្យបណ្តាមហាជន ទប់ទឹកភ្នែកលែងជាប់ មានអារម្មណ៍ថា ខ្លោចចិត្តជំនួស ដោយក្នុងនោះ រូបនាង បង្ហើបប្រាប់ថា ៖ «ឈុតនេះ ម៉ាក់ខំទិញទុកឲ្យកូន ព្រោះឃើញគេពាក់ស្អាត ចាំពាក់ជាគូជាមួយម៉ាក់ នៅថ្ងៃពិសាទបូជា តែហេតុអ្វី ឈុតនេះ បែរជា ត្រូវស្លៀកមកឈុតម៉ាក់ទៅវិញ?»

ជាមួយគ្នានេះ រូបនាង ក៏បានបញ្ជាក់ប្រាប់ឲ្យបានដឹង យ៉ាងដូច្នេះថា ៖

អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ.....ម៉ែអើយ....ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ.......អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ....ម៉ែសាងបុណ្យច្រើនណាស់ម៉េច ក៏ម៉ែអាយុខ្លីយ៉ាងនេះសូមដួងវិញ្ញាណក្ខ័ណម៉ែបានសោយសុគិតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅអោយបានសុខណាម៉ែណា៕

អ្នកនាង យុគ ចិន្តា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកម្តាយ ពិធីការិនី យុគ ចិន្តា
អ្នកម្តាយ ពិធីការិនី យុគ ចិន្តា
អ្នកម្តាយ ពិធីការិនី យុគ ចិន្តា
អ្នកម្តាយ ពិធីការិនី យុគ ចិន្តា
អ្នកម្តាយ ពិធីការិនី យុគ ចិន្តា
អ្នកម្តាយ ពិធីការិនី យុគ ចិន្តា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖

  https://www.facebook.com/100005888021023/videos/767852883882511/

យុគ ចិន្តា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T